ប្រសិនជាអ្នកមិនបានដឹងពីវិធីបង្ការនោះទេ អ្នកអាចនឹងឆ្លងជម្ងឺអាសន្នរោគ បានយ៉ាងងាយ
ភ្នំពេញ ៖ ជំងឺអាសន្នរោគ ឬ Cholera ជាប្រភេទជំងឺ ដ៏កាចសាហាវមួយ ដែលកើតភាគច្រើននៅក្នុងប្រទេសក្រីក្រ ឬ កំពុងអភិវឌ្ឍន៏តែម្តង ជាពិសេសនៅក្នុងតំបន់ដែលខ្វះអនាម័យ ខ្វះទឹកស្អាតប្រើប្រាស់។
ទាំងអស់គ្នាសុទ្ធតែដឹងហើយថា នៅក្នុងលាមកដែលបានបន្ទោរបង់សព្វថ្ងៃនេះ មានមេរោគរាប់លានប្រភេទ ហើយក្នុងនោះ ក៏មានមេរោគដែលអាចបង្កទៅជាជំងឺអាសន្នរោគបានផងដែរ នេះ បើយោងតាមការលើកឡើងពីមន្រ្តីសុខាភិបាល ។
មេរោគទាំងនោះ វាងាយនឹងឆ្លងពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ទៀតណាស់ ប្រសិនជាមានការបន្ទោរបង់មិនត្រឹមត្រូវ ដូចជា បន្ទោរបង់នៅលើដីផ្ទាល់ដោយគ្មានការជីកកប់ត្រឹមត្រូវ ការបន្ទោរបង់នៅក្នុង ឬ ជិតប្រភពទឹកប្រើប្រាស់ជាដើម ។ មេរោគទាំងអស់នោះអាចឆ្លងតាមរយៈទឹកដែលយើងបរិភោគដោយពុំបានចម្រោះ ឬ ដាំអោយពុះ។
ម៉្យាងវិញទៀត ភ្នាក់ងារសម្រាប់ចម្លងមេរោគអាសន្នរោគខ្លាំងជាងគេបំផុតនោះ គឺ សត្វរុយតែម្តង ដែលវាចូលទៅចិត្តទៅទុំលើលាមក ហើយមកទុំនៅលើរាងកាយមនុស្ស ឬ ម្ហូបអាហារដែលយើងទុកចោលដោយពុំមានគ្របត្រឹមត្រូវ។
បើតាមមន្រ្តីសុខាភិបាល សម្រាប់ដំណោះស្រាយក្នុងការពារជំងឺអាសន្នរោគនេះ គឺ មិនមានអ្វីពិបាកនោះឡើយ ពោលគឺត្រូវរស់នៅស្អាត បន្ទោរបង់ស្អាត និង ហូបចំណីអាហារស្អាតតែម្តង ជាពិសេស គួរបរិភោគទឹកដែលបានសម្លាប់មេរោគ ឬ ទឹកដែលបានដាំពុះ ៕
អត្ថបទ: ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍