Connect with us

Bernardo Silva ថា កីឡាកររបស់ ManCity គួរតែឈ្នះពានរង្វាន់ FIFA ឬUEFA

Bernardo Silva ថា កីឡាកររបស់ ManCity គួរតែឈ្នះពានរង្វាន់ FIFA ឬUEFA

អង៉គ្លេស៖ កីឡាករ Bernardo Silva បានអះអាងពីការពិតដែលថា កីឡាកររបស់ក្រុម Manchester City កំពុងតែត្រូវបានគេដណ្តើមយកពានរង្វាន់ FIFA និង UEFA ដោយការឈ្នះពានរង្វាន់ គឺជាការបោកប្រាស់។

Raheem Sterling បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ១០ ក្នុងការបោះឆ្នោតជ្រើសរើសពានរង្វាន់កីឡាករឆ្នើមប្រចាំឆ្នាំរបស់ UEFA និងជាកីឡាករតែម្នាក់គត់របស់ ManCity ដែលជាប់ចំណាត់ថ្នាក់លេខ១០ ខណៈដែលកីឡាករ Liverpool ៤រូបបានបញ្ចប់ពីលើរូបគេរួមទាំងអ្នកឈ្នះ Virgil Van Dijk ។

ទោះបីជាឈ្នះការប្រកួតក្នុងស្រុកក៏ដោយក៏គ្មានកីឡាករណាម្នាក់ដែលជាប់ឈ្មោះក្នុងបញ្ជីកីឡាករ១០ នាក់ចុងក្រោយសម្រាប់ពានរង្វាន់កីឡាករឆ្នើមរបស់ FIFA ឡើយ ហើយពេលនេះលោក Bernardo បានបង្ហាញក្តីបារម្ភរបស់លោក។

លោកបាននិយាយថា៖ «ទោះយ៉ាងណា នៅខាងក្នុងជំរុំយើងនិយាយពីរឿងនេះ ហើយពិតណាស់យើងមានអារម្មណ៍ថា វាអយុត្តិធម៌ ប៉ុន្តែអ្វីដែលសំខាន់នោះគឺយើងបានឈ្នះពានរង្វាន់ចំនួនបួនរួចមកហើយ ហើយខ្ញុំថែមទាំងបានបញ្ចូលវាទៅក្នុងសហភាពអឺរ៉ុបផងដែរ»៕

    Loading...

    ពេញនិយម