Connect with us

កញ្ញា ជេននី តួសម្តែងក្នុងរឿង “គ្មានថ្ងៃបញ្ចប់” នៅក្រៅមិនកាចដូចក្នុងរឿងនោះទេ

កាចតែនៅក្នុងរឿងទេ ខាងក្រៅឡើងសុភាព គួរឱ្យស្រឡាញ់ណាស់

ភ្នំពេញ៖ កញ្ញា ជេននី ក្លាយជាតួសម្តែងដែលមានចរិកកាចឆ្នាស់ ចូលចិត្តច្រណែនឈ្នានីស ហើយក៏ក្លាយជាតួអង្គមួយដែលកំពុងទទួលបានការចាប់អារម្មណ៍ជាច្រើនពីអ្នកទស្សនានៅខ្សែភាពយន្តភាគខ្មែរ រឿង “គ្មានថ្ងៃបញ្ចប់” ដែលកំពុងតែធ្វើការចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ផងដែរ។

តួអង្គស្រីម្នាក់នេះ មិនដែលធ្លាប់សម្តែងជាតួកាចនោះទេ តែផលិករដឹកនាំរឿងបានតម្រូវឱ្យកញ្ញា សម្តែងជាតួកាច និងឈ្នានីស ព្រោះទម្រង់មុខរបស់គាត់សាកសមដើរជាតួកាចបែបនេះ។ ឈុតឆាក គ្រប់ប្លង់ជាច្រើននៅក្នុង រឿង “គ្មានថ្ងៃបញ្ចប់” សង្កេតឃើញថា កញ្ញា ជេននី តែងតែធ្វើបាបដល់កញ្ញា គៀត សុវណ្ណាឡាង ព្រោះមិនចង់ឱ្យលោក អ៊ុន សិទ្ធា បានទៅលើ កញ្ញា សុវណ្ណាឡាង នោះឡើយ។

ដោយមានចិត្តប្រចណ្ឌកញ្ញា ជេននី ដែលជាគូដណ្តឹងរបស់លោក អ៊ុន សិទ្ធា ខិតខំរកល្បិចកលជាច្រើនដើម្បីបំបែកអ្នកទាំងពីរ ទោះជាអស់លុយប៉ុន្មានក៏ដោយ ឱ្យតែបានឈ្នះចិត្តរបស់កញ្ញា គៀត សុវណ្ណាឡាង។ រឹតតែច្បាស់ជាងនេះ ស្ថានីយទូរទស្សន៍ CTN នឹងធ្វើការចាក់ផ្សាយ រឿង “គ្មានថ្ងៃបញ្ចប់” រៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៧យប់ តទៅ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម