Connect with us

លោក Felix ថា ចាន់ វឌ្ឍនាកា អាចត្រូវកោះហៅក្រោយប៉ះហុងកុង

CV11 អាចមានឱកាសជាប់ជម្រើសជាតិម្ដងទៀត

ភ្នំពេញ៖ លោក Felix Dalmas គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបញ្ជាក់ថា លោកអាចនឹងកោះហៅកីឡាករ ចាន់ វឌ្ឍនាកា ឱ្យចូលរួមជាមួយក្រុមជម្រើសជាតិ សម្រាប់ការប្រកួតក្រោយៗ បន្ទាប់ពីប៉ះជាមួយក្រុមជម្រើសជាតិហុងកុង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩នេះ លោក Felix បានអះអាងថា លោកបានតាមដានសកម្មភាពរបស់ ចាន់ វឌ្ឍនាកា ទាំងក្នុង ទាំងក្រៅ ទីលានប្រកួត នៅពេលដែលគេលេងឱ្យក្លិបបឹងកេត។ យ៉ាងណាមិញ លោកចង់ផ្ដល់ឱកាសសម្រាប់កីឡាករជំនាន់ក្រោយ។ សូមជម្រាបថា កម្ពុជា នឹងត្រូវប៉ះក្រុមបារ៉ែន នៅក្នុងការប្រកួតទី២ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម