Connect with us

“វីឡាច័ន្ទតារា” របស់ខ្មែរក្នុងខេត្តសៀមរាបត្រូវបានជាប់ឈ្មោះជាភោជនីយដ្ឋានពិសេសជាងគេនៅក្នុងតំបន់អាស៊ី

តោះទៅសាកទាំងអស់គ្នាពេលទៅលេងខេត្តសៀមរាប!

ដើរលេង៖ កាលពីពេលថ្មីៗនេះ គេហទំព័រ Silverkris ដែលជាគេហទំព័ររបស់ក្រុមហ៊ុនអាកាសចរណ៍ដ៏ល្បីសិង្ហបុរី Singapore Airlines បានចុះផ្សាយអំពីបទពិសោធន៍ក្នុងការទទួលទានអាហារនៅក្នុងភោជនីយដ្ឋានដ៏ពិសេសបំផុតទាំង ៥ នៅក្នុងតំបន់អាស៊ី (5 unique dining experiences in Asia) ។ អ្វីដែលបង្កជាការភ្ញាក់ផ្អើល និងជាមោទនភាពបំផុតនោះគឺ “វីឡាច័ន្ទតារា” ដែលជាភោជនីយដ្ឋានប្រណីតរបស់ខ្មែរនៅក្នុងខេត្តសៀមរាបត្រូវបានជាប់ឈ្មោះ និងបានឈរនៅលំដាប់លេខរៀងទីមួយក្នុងបញ្ចីរបស់គេហទំព័រក្រុមហ៊ុនអាកាសចរណ៍លំដាប់ថ្នាក់ពិភពលោកមួយនេះ។

“វីឡាច័ន្ទតារា” ដែលមានទីតាំងស្ថិតនៅកណ្តាលវាលស្រែក្នុង ភូមិគោកត្នោត សង្កាត់គោគចក ក្រុងសៀមរាប ខេត្តសៀមរាប គឺជាភោជនីយដ្ឋានប្រណីតដែលបង្កើតឡើងដោយកូនខ្មែរ មានបុគ្គលិកទាំងអស់ជាជនជាតិខ្មែរ ផ្តល់ជូននូវម្ហូបខ្មែរ និងត្រូវបានរៀបចំជាលក្ខណខ្មែរសុទ្ធសាធដើម្បីផ្តល់ជូននូវបទពិសោធន៍ក្នុងទទួលទានអាហារដ៏ប្រណីតទៅកាន់ភ្ងៀវទេសចរ។

គេហទំព័រ Silverkris បានសរសេររៀបរាប់ពីបទពិសោធន៍ក្នុងការទទួលទានអាហារនៅឯ “វីឡាច័ន្ទតារា” ដោយបានរៀបរាប់ចាប់តាំងពីការធ្វើដំណើរឆ្ពោះទៅកាន់ភោជនីយដ្ឋានតាមរយះបារាណ៍ខាងលិច ដោយធ្វើការជិះទូកគន់គនទេសភាពថ្ងៃរៀបលិចដ៏ស្រស់ស្អាត ការទទួលស្វាគមន៍ដ៏កក់ក្តៅរបស់បុគ្គលិក ព្រមទាំងការទទួលទានអាហារដ៏ឈ្ងុយឆ្ងាញ់ អមជាមួយនឹងទេសភាពដាច់កន្ទុយភ្នែកក្នុងវាលស្រែរបស់ខ្មែរ។

យោងតាមគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន DineBeyond ដែលជាក្រុមហ៊ុនគ្រប់គ្រង “វីឡាច័ន្ទតារា” បានឱ្យដឹងថា ភ្ញៀវទេសចរណភាគច្រើនដែលបានអញ្ជើញមកទទួលអាហារនៅ “វីឡាច័ន្ទតារា” ភាគច្រើនជាភ្ងៀវអន្តរជាតិ ហើយក្រុមហ៊ុននឹងរីករាយក្នុងការផ្តល់ជូននូវតម្លៃពិសេសប្រសិនជាមានភ្ងៀវទេសចរជាតិចាប់អារម្មណ៍ក្នុងការមកសាកល្បងក្នុងការទទួលយកបទពិសោធន៍ក្នុងការទទួលទានអាហារប្រណីតរបស់ខ្មែរនៅឯ “វីឡាច័ន្ទតារា”។ ភ្ងៀវកិត្តិយសទាំងអស់អាចធ្វើការកក់ទុកជាមុនបានតាមរយះលេខទូរស័ព្ទ ០១២ ២២៥ ៧០៨ / ០៨៩ ៦៦៣ ៧៩៩ ឬតាមរយ:អ៊ីមែល chandara@dinebeyond.com ៕

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com