Connect with us

អ្នកគាំទ្រនៅអាស៊ាន ប្រៀបធៀប ដាវ នីម ទៅនឹងកីឡាករវៀតណាម Quang Hai

អ្នកគាំទ្រនៅអាស៊ាន ប្រៀបធៀប ដាវ នីម ទៅនឹងកីឡាករវៀតណាម Quang Hai

ភ្នំពេញ៖ ខ្សែប្រយុទ្ធ ដាវ នីម បានធ្វើឱ្យប្រិយមិត្តអ្នកគាំទ្របាល់ទាត់កម្ពុជា មានការស្ងើចសរសើរ បន្ទាប់ពីលោកគ្រូ Felix Dalmas កោះហៅចូលក្រុមជម្រើសជាតិ ក្នុងការប្រកួត វគ្គជម្រុះជុំទី២ FIFA World Cup Qatar 2022 និង Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification ។

ទន្ទឹមនេះ មានអ្នកគាំទ្របរទេសមួយចំនួន បានយករូបថតរបស់ ដាវ នីម ទៅប្រៀបធៀបជាមួយនឹងកីឡាករឆ្នើមវៀតណាម Nguyen Quang Hai ដោយលើកឡើងដូចៗគ្នាថា កីឡាកររបស់ក្លិបគិរីវង់សុខសែនជ័យ ដាវ នីម មានមុខមាត់ស្រដៀង Quang Hai របស់ក្លិបហាណូយអ្វែវស៊ី។

Quang Hai ជាកីឡាករជម្រើសជាតិវៀតណាម ដែលលេងជាតួនាទីខ្សែប្រយុទ្ធប្រយុទ្ធ ហើយកាលពីឆ្នាំ២០១៨ គេត្រូវបានបោះឆ្នោតដោយអ្នកសារព័ត៌មានកីឡា និងអ្នកជំនាញកីឡា ក្នុងចំណោមកីឡាករឆ្នើម ១៥រូបនៅទ្វីបអាស៊ី។ ដោយឡែក ដាវ នីម ជាខ្សែប្រយុទ្ធដែលស៊ុតបញ្ជូលទីច្រើនជាងគេ នៅលីគកំពូលកម្ពុជា នាពេលបច្ចុប្បន្ន ដោយរកបាន ១៣គ្រាប់ គិតត្រឹមសប្ដាហ៍ទី២១៕

  

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម