Connect with us

ខ្សែការពារ Michael Keane របស់ Everton រងរបួសស្រាំលលាដ៍ក្បាល

ខ្សែការពារ Michael Keane របស់ Everton បានរងរបួសស្រាំលលាដ៍ក្បាលអំឡុងការប្រកួត Premier League ស្មើ Bournemouth កាលពីថ្ងៃសៅរ៍។
អតីតយុវជន Man UTD រូបនេះ បានទង្គិចក្បាលជាមួយមិត្តរួមក្រុម Idrissa Gueye ក្នុងម៉ោងបន្ថែមបង្គ្រប់ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យ។


ក្រោយធ្វើតេស្តបង្ហាញថា កីឡាករវ័យ២៥ឆ្នាំ បានរងការស្រាំបន្តិចត្រង់លលាដ៍ក្បាល ប៉ុន្តែមិនធ្ងន់ធ្ងរទេ ហើយគេត្រូវចៀសពីការប៉ះទង្គិចក្បាលម្តងទៀត រយៈពេលពី៣ទៅ៤សប្ដាហ៍។ ។
សូមបញ្ជាក់ថា អំឡុងការប្រកួតចុងសប្ដាហ៍មុន Keane ក៏បានរកគ្រាប់បញ្ចូលទីអោយ Everton នាំមុខមុន ២-០ ប៉ុន្តែត្រូវ Bournemouth តាមស្មើយក១ពិន្ទុវិញ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម