Connect with us

កីឡាការនីកូនភ្លោះចិន ក្រសោបយកមេដាយមាស វិញ្ញាសារបាំក្នុងទឹក ព្រឹត្តិការណ៍ Asian Games 2018

កីឡាការនីកូនភ្លោះចិន បានក្រសោបយកមេដាយមាស លើវិញ្ញាសារបាំក្នុងទឹក នាព្រឹត្តិការណ៍ Asian Games 2018។
ជាក់ស្តែង នាង Jiang Wenwen និង Jiang Tingting បានបញ្ចេញកាយវិការ សម្តែងរបស់ខ្លួន បានយ៉ាងល្អ រហូតទទួលពិន្ទុ ដល់ទៅ ១៨៦.៥១។ លេខ២ មេដាយប្រាក់ បានទៅក្រុមកីឡាការនីជប៉ុន ដោយមានពិន្ទុ ១៨២.៣៣ ហើយលេខ៣ មេដាយសំរិទ្ធ បានទៅក្រុមកីឡាការនីកាហ្សាក់ស្ថាន ដោយមានពិន្ទុ ១៧០.៨៨។


លទ្ធផលវិញ្ញាសាផ្សេងទៀតគឺ វិញ្ញាសាជិះកង់ក្នុងសាលជាក្រុម មេដាយមាសបានទៅក្រុមកីឡាករចិន ខណៈមេដាយប្រាក់បានទៅក្រុមកីឡាករហុងកុង ហើយមេដាយសំរិទ្ធបានទៅក្រុមកីឡាករជប៉ុន រីឯវិញ្ញាសាបាញ់ព្រួញវិញគឺកីឡាករកូរ៉េខាងត្បូង Kim Woo-jin ជាអ្នកទទួលជ័យជំនះមេដាយមាស។
ចំពោះតារាងមេដាយសរុបវិញ គឺប្រទេសចិនបានកើនដល់២០៦គ្រឿង ក្នុងនោះមេដាយមាស ៩៧ ប្រាក់៦៤ និងសំរិទ្ធ ៤៥៕ 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម