Connect with us

ដំណឹងល្អ! បាក់តេរីស៊ីសំណល់ប្លាស្ទិកបង្កើតដោយជោគជ័យ ដោយអតីតនិស្សិតស្រីឆ្នើមពីររូប ឈ្នះរង្វាន់រាប់សែនដុល្លារ

ដំណឹងល្អ! បាក់តេរីស៊ីសំណល់ប្លាស្ទិកបង្កើតដោយជោគជ័យ ដោយអតីតនិស្សិតស្រីឆ្នើមពីររូប ឈ្នះរង្វាន់រាប់សែនដុល្លារ

អ្នកណា ប្រទេសណាក៏មានកង្វល់រឿងសម្រាមប្លាស្ទិកដែរ ព្រោះក្រោយប្រើប្រាស់បានរយៈពេលខ្លីហើយ ប៉ុន្តែសម្រាមដែលជាប្រភពមេរោគ ត្រូវការពេលរហូត ៥០០ – ១០០០ឆ្នាំ ទើបរលាយបាន។ នេះជាក្ដី បារម្ភរបស់គ្រប់គ្នា ជុំវិញពិភពលោក។
គម្រោងបាក់តេរីកម្ចាត់ប្លាស្ទិករបស់អតីតនិស្សិតស្រីពីររូបគឺកញ្ញា Jeanny Yao និង កញ្ញា Miranda Wang ដែលអ្នកទាំងពីរមានប្រវត្តិសិក្សា នៅសាកលវិទ្យាល័យអាមេរិកពីរផ្សេងគ្នា បានឈ្នះពានរង្វាន់វិទ្យាសាស្រ្តចំនួន៥ និងទឹកប្រាក់ ៤សែនដុល្លារ និងទឹកប្រាក់ពីវិនិយោគិនផ្សេងៗទៀតដើម្បីបន្តអនុវត្ត ចេញជាដំណោះស្រាយសម្រាប់បរិស្ថានពិភពលោក។

តាមព្រឹត្តបត្រវិទ្យាសាស្រ្ត Science Insanity បាក់តេរីខាងលើ ជាបច្ចេកទេសរកឃើញថ្មី សម្រាប់ដាក់បញ្ចូលក្នុងដំណើរការនៃការច្នៃសំណល់ឲ្យស្អាតសម្រាប់បរិស្ថាន។ ដំណើរការរបស់វាចែកចេញជាពីរគឺ ទី១ គេត្រូវប្រមូលសំណល់ប្លាស្ទិកមករំលាយ រួចធ្វើប្រតិកម្មគីមីជាមួយបាក់តេរីខាងលើ ឲ្យក្លាយជាសមាសធាតុទន់(វត្ថុទន់អាចបត់បែនបាន សម្រាប់ធ្វើជាសម្ភារៈប្រើប្រាស់ផ្សេងៗ ឬសំលៀកបំពាក់)។ ទី២ គឺការដាក់បាក់តេរីខាងលើ ប្រតិកម្មជាមួយធាតុប្លាស្ទិក (ស៊ីប្លាស្ទិក សម្អាតសំណល់ប្លាស្ទិកផ្សេងៗក្នុងទឹក) រហូតបម្លែងសំណល់ទាំងនោះក្លាយជាឧស្ម័នកាបូនិក (CO2) និងទឹក ត្រូវការរយៈពេលប្រហែល២៤ម៉ោង សម្រាប់ប្រព្រឹត្តិកម្ម។
ក្រោយបង្កើតស្នាដៃធំធេង មកទល់ពេលនេះ ពួកគេទាំងជាស្ថាបនិក នៃក្រុមហ៊ុនបច្ចេកវិទ្យា Bio Cellection ច្នៃសំណល់ដែលមិនអាចប្រើប្រាស់ឡើងវិញ ទៅជារបស់មានប្រយោជន៍ ដែលជាចំណែកមួយ ជួយបរិស្ថានពិភពលោកតទៅថ្ងៃអនាគត។ កញ្ញា Miranda Wang សហស្ថាបនិកបច្ចេកទេសថ្មីបាននិយាយចំពោះការរកឃើញថ្មីនេះថា៖ “វាពិតជាពិបាកណាស់ ដែលដឹកនាំឲ្យប្រជាជនឈប់ប្រើប្រាស់ធាតុប្លាស្ទិក ដូចនេះយើងត្រូវការបច្ចេកវិទ្យាជាដំណោះស្រាយ”៕

ប្រភព៖ Hello Krupet

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com