Connect with us

កម្មវិធីប្រកួតប្រជែងពានរង្វាន់ព្រះមហាក្សត្រ Hamad Bin Isa Al-Khalifa សម្រាប់ការប្រើប្រាស់ ICT បានបើកទទួលពាក្យហើយ

អ្នកជាប់ជ័យលាភីនឹងទទួលបានទឹកប្រាក់ចំនួន ២៥០០០ ដុល្លា

សង្គម៖ សម័យបច្ចុប្បន្នបច្ចេកវិទ្យាមានការរីកចម្រើនជាខ្លាំងក្នុងទំនាក់ទំនងការងារ ក៏ដូចជាមុខជំនួញទូទៅគឺត្រូវការបច្ចេកវិទ្យាជាចាំបាច់ក្នុងការទំនាក់ទំនង និង ផ្សព្វផ្សាយ។

ដូចនេះហើយទើប The United Nations Educational បានរៀបចំកម្មវិធីប្រកួតប្រជែងពានរង្វាន់ព្រះមហាក្សត្រ Hamad Bin Isa AI-Khalifa សម្រាប់ការប្រើប្រាស់ ICT ក្នុងវិស័យអប់រំឆ្នាំ ២០១៩ ក្រោមប្រធានបទ “ការប្រើប្រាស់បញ្ញាសិប្បនិម្មិតដើម្បីកំណែទម្រង់វិស័យអប់រំ ការរៀន និង ការបង្រៀន”។ សម្រាប់អ្នកដែលជាប់ជ័យលាភីនឹងទទួលបានទឹកប្រាក់ចំនួន ២៥០០០ ដុល្លា មេដាយ និង សញ្ញាបត្រដែលបានចូលរួមប្រកួតក្នុងកម្មវិធី UNESCO Headquarters នាទីក្រុងប៉ារីស។ផុតកំណត់ទទួលពាក្យនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩(ម៉ោងនៅទីក្រុងប៉ារីស)

– សម្រាប់ព័ត៌មានលម្អិត https://on.unesco.org/aboutictprize
– ដាក់ពាក្យតាមរយៈ៖ http://www.unesco.org/ict-ed-prize/register
ប្រភព៖ ក្រសួងអប់រំយុវជន និង កីឡា

អត្ថបទ៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម