Connect with us

គេចូលរោងការអស់ហើយ នៅឡើយ ទេព បូព្រឹក្ស មិនទាន់ដឹងថ្ងៃណានោះទេ

តិចចាញ់គេ ស្រឡាញ់គ្នាបាន ៣ឆ្នាំហើយ មិនទាន់ចូលរោងការទៀត

ភ្នំពេញ៖ ប្រិយមិត្តនៅចាំតារាចម្រៀងមួយគូ ដែលតែងតែលេងម៉ូដសក់ សម្លៀកបំពាក់ប្លែកៗបែបស៊ិចស៊ី ដែលធ្វើឱ្យប្រិយមិត្តជាច្រើនចាប់អារម្មណ៍នោះ នៅក្នុងពេលនេះ បានបង្ហើបនូវព័ត៌មានខ្លះៗទាក់ទងទៅនឹងជីវិតស្នេហារបស់អ្នកទាំងពីរ គឺបានរយៈពេល ៣ឆ្នាំ មកហើយ ប៉ុន្តែអ្វីដែលមហាជនឆ្ងល់ថា តើអ្នកនៅតែបន្តក្តីស្នេហ៍មួយនេះ ដល់ពេលណា ទើបគាត់សម្រេចចិត្តចូលរោងការ។

បើយោងតាមការបង្ហោះនៅរូបភាពខួប៣ឆ្នាំ នៃការបង្កើតក្តីស្រឡាញ់មួយនេះ កញ្ញា ទេព បូព្រឹក្ស ដែលជាតារាចម្រៀងស៊ិចស៊ីមួយរូប ក៏បានបង្ហោះនូវសារមួយចំនួនដែលមានអត្ថន័យថា “៣ឆ្នាំហើយដែលយើងបានស្គាល់គ្នា តើអ្នកទាំងអស់គ្នា ចង់ដឹងពីរឿងរ៉ាវស្នេហាខ្ញុំអត់? ខ្ញុំនឹងធ្វើជា video post ក្នុង YouTube channel របស់ខ្ញុំ នឹងផុសនៅថ្ងៃ១០នេះតែម្តង ព្រោះវាច្រើនពេករៀបរាប់មិនអស់ G-Devith អេតែឆ្នាំនេះដូចអត់ទាន់ឃើញចំហាយ កាដូសោះ”។

ទស្សនិកជនជាច្រើននាក់ ប្រហែលជាចង់ដឹងច្បាស់នៅវីដេអូ ដែលកញ្ញា ទេព បូព្រឹក្ស បាននិយាយថា នឹងធ្វើជាវីដេអូ រៀបរាប់ពីស្នេហារបស់អ្នកទាំងពីរ ហើយក៏អាចជាដឹងនៅដំណឹងខ្លះៗពីយុទ្ធសាស្ត្រនៃការស្រឡាញ់គ្នាបានយូរដែលយុវវ័យខ្លះប្រាកដជាចង់ដឹង ពិសេសថាតើកញ្ញា ទេប បូព្រឹក្ស និង ជា ដេវីឌ អាចបង្ហើបពីដំណឹងល្អនៃថ្ងៃចូលរោងការដែរឬទេ?៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម