Connect with us

ក្រុម DOWNTOWN SPORT គ្រងជើងឯកពានរង្វាន់ GANZBERG CUP ២០១៩ ជាមួយទឹកប្រាក់ ១៥០០០ដុល្លារ

អបអរសាទរ ក្រុម DOWNTOWN SPORT ក្លាយជាម្ចាស់ពានរង្វាន់ឆ្នាំនេះ

ភ្នំពេញ៖ កាលពីម្សិលមិញ ព្រឹត្តិការណ៍ពានរង្វាន់ GANZBERG CUP ២០១៩ វគ្គផ្តាច់ព្រ័ត្រ បានបញ្ចប់ដោយជោគជ័យ ហើយក៏បានស្វែងរកឃើញនូវម្ចាស់ជើងឯកឆ្នាំនេះផងដែរ គឺក្រុមឥន្ទ្រីសខ្នាយដែក DOWNTOWN SPORT ដែលបានបំបាក់ ក្រុមគីរីដងរែក ដោយលទ្ធផល ៣-២ ធ្វើឱ្យ ក្រុមគីរីដងរែក បាត់ឱកាសក្លាយជាម្ចាស់ជើងឯកពានរង្វាន់ GANZBERG CUP ២០១៩។

ភាពសប្បាយរីករាយ របស់ក្រុម DOWNTOWN SPORT បានបង្កើតជាប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ក្រុមដែលបានគ្រងជាជើងឯកក្នុងការប្រកួតដណ្តើមពានរង្វាន់ GANZBERG CUP ២០១៩ ដែលទទួលបាននូវទឹកប្រាក់ចំនួន ១៥០០០ដុល្លារ (មួយម៉ឺនប្រាំពាន់ដុល្លារ)។

ក្នុងការប្រគល់ពានរង្វាន់ GANZBERG CUP ២០១៩ ក៏ឃើញមានវត្តមានតារាបាល់ទាត់ដ៏ល្បីប្រចាំក្រុមកាំភ្លើងធំ Asenal លោក GILBERTO SILVA ចូលរួមក្នុងព្រឹតិ្តការណ៍នេះផងដែរ។ សម្រាប់ឆ្នាំនេះ ក្រុមគីរីដងរែក ធ្វើមិនបានល្អទេនោះទេ ទោះជាមិនទទួលបានជោគជ័យក៏ដោយ ប៉ុន្តែសម្រាប់ឆ្នាំក្រោយ ក្រុមគីរីដងរែក បានសន្យាថា មិនធ្វើឱ្យអ្នកគាំទ្ររបស់ខ្លួនអស់សង្ឃឹមដូចជាឆ្នាំនេះទៀតនោះទេ៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com