Connect with us

បើទោះបីជាកម្ពុជា ជួបគ្រោះទឹកជំនន់ និង រាំងស្ងួត ក៏ការបង្កបង្កើតផលស្រូវឆ្នាំនេះ នឹងមិនមានផលប៉ះពាលខ្លាំងនោះទេ ខណៈដំណាំស្រូវរងការខូចខាត មានត្រឹមជាង១ភាគរយ

ភ្នំពេញ ៖ យោងតាមរបាយការណ៍បឋមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតនៅត្រឹមសប្តាហ៍នេះ យ៉ាងហោចណាស់ដំណាំកសិកម្មប្រមាណ ១៧ ១៧៨១ម៉ឺនហិចតា នៅទូទាំងប្រទេស បានរងផលប៉ះពាល់ ដោយសារគ្រោះធម្មជាតិ ទាំងទឹកជំនន់ទន្លេមេគង្គ ជំនន់ទឹកភ្លៀង និងគ្រោះរាំងស្ងួត។


របាយការណ៍បង្ហាញថា ដំណាំកសិកម្ម នៅខេត្តចំនួន ៦ ត្រូវបានរងផលប៉ះពាល់ដោយជំនន់ ទឹកទន្លេមេគង្គ ដែលមានផ្ទៃដីសរុបប្រមាណ ៤៥៣៧៧ហិចតា ក្នុងនោះដំណាំស្រូវប្រមាណ ៤០៧៦១ហិកតា និងដំណាំរួមផ្សំប្រមាណ ៤៦១៦ហិចតា។ ចំណែកដំណាំស្រូវខូចខាតទាំង ស្រុងប្រមាណ ១៦២១៣ហិចតា និងដំណាំរួមផ្សំប្រមាណ ៣០៦៨ហិចតា។ ក្នុងនោះដំណាំស្រូវស្តារឡើងវិញ បានប្រមាណ ៧៥០ហិចតា។
ដោយឡែក ដំណាំកសិកម្ម ដែលរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង មានខេត្តចំនួន ១២ ដែលមានផ្ទៃដីសរុបប្រមាណ ៣១០៨៥ហិកតា ក្នុងនោះដំណាំស្រូវមានប្រមាណ ២៨៦១១ ហិកតា និងដំណាំរួមផ្សំប្រមាណ ២៤៧៤ហិកតា។ ចំពោះដំណាំស្រូវខូចខាតទាំងស្រុងមាន ប្រមាណ ១១៧៥៣ហិកតា និងដំណាំរួមផ្សំប្រមាណ ១៨២១ហិកតា។ ក្នុងនោះ បានដាំដុះ ស្រូវឡើងវិញប្រមាណ ២៧១៦ហិកតា។


ចំណែកឯ ដំណាំកសិកម្ម ដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត មានខេត្តចំនួន ១០ ដែល មានផ្ទៃដីសរុបប្រមាណ ៩៥៣១៩ហិកតា ក្នុងនោះប៉ះពាល់ដំណាំស្រូវប្រមាណ ៩១០៤៤ហិក តា និងដំណាំរួមផ្សំប្រមាណ ៤២៧៥ហិកតា។ ចំណែកដំណាំស្រូវខូចខាតទាំងស្រុងប្រមាណ ៣៤៩៤ហិកតា និងដំណាំរួមផ្សំប្រមាណ ២៨៩២ហិកតា។ ជាមួយគ្នានេះ ការស្តារដំណាំស្រូវ ឡើងវិញបានប្រមាណ ៣៨៨ហិកតា។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា ផលដំណាំកសិកម្មដែលរងផលប៉ះពាល់ខ្លាំងជាងគេ មានខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តព្រៃវែងជាដើម ។


ឯកឧត្តមបានបញ្ជាក់ថា ដំណាំស្រូវដែលអាចមានលទ្ធភាពស្តារឡើងវិញបានច្រើន គឺនៅ បណ្តាខេត្តតាមដងទន្លេមេគង្គ ដែលតំបន់ខ្លះអាចនឹងមានឳកាសស្តារឡើងវិញពី ៦០ទៅ ៧០ ភាគរយ ប៉ុន្តែខេត្តដែលរងគ្រោះដោយជំនន់ទឹកភ្លៀង និងរាំងស្ងួត អាចមានលទ្ធភាពនឹងស្តារ ឡើងវិញនៅតំបន់ខ្លះពី ៤០ទៅ ៥០ភាគរយ និងតំបន់ខ្លះទៀត ដូចជា ស្រុកមួយចំនួននៅខេត្ត បាត់ដំបង និងបន្ទាយមានជ័យ អាចនឹងស្តារឡើងវិញបានប្រមាណ ១០ភាគរយប៉ុណ្ណោះ ដោយសារតែពុំមានទឹកសម្រាប់បង្កបង្កើនផលឡើងវិញបាន ប៉ុន្តែក្រសួងនឹងផ្តល់ពូជដំណាំរួមផ្សំផ្សេងៗសម្រាប់ពួកគាត់ធ្វើការដាំដុះ។
ទោះជាយ៉ាងណាឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា ដំណាំស្រូវ ដែលរងខូចខាតពីគ្រោះទឹក ជំនន់ និងគ្រោះរាំងស្ងួតឆ្នាំនេះ មានទំហំប្រមាណជាង ១ភាគរយប៉ុណ្ណោះ នៃផ្ទៃដីសរុបប្រ មាណជាង ២,៥លានហិចតា ហើយល្បឿននៃការបង្កបង្កើនផលស្រូវវស្សាគិតដល់ពេលនេះ គឺ ស្ទើរតែសម្រេចបាន ១០០ភាគរយនៃផែនការទៅហើយ។


ឯកឧត្តម វេង សាខុន បានបន្ថែមទៀតថា ក្រសួងកសិកម្ម មានពូជស្រូវ នៅក្នុងដៃប្រមាណជាង ១៩០០តោន នៃពូជស្រូវសរុបរបស់ខ្លួន ហើយក៏មានថវិកាបម្រុងរបស់ក្រសួងសេដ្ឋកិច្ច សម្រាប់ទិញពូជស្រូវជួយកសិករប្រមាណជាង ១០០០តោនផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម