ថៃ ប្រកាសឈប់ឲ្យប្រើថង់ប្លាស្ទិកក្នុងផ្សារទំនើប និងហាងទំនិញទូទាំងប្រទេស
ថៃ ប្រកាសឈប់ឲ្យប្រើថង់ប្លាស្ទិកក្នុងផ្សារទំនើប និងហាងទំនិញទូទាំងប្រទេស
ថៃ ដែលត្រូវចាត់ទុកជាប្រទេសបំពុលផែនដីដោយថង់ប្លាស្ទិកធំបំផុតលេខរៀងទី ៦ លើពិភពលោក បានសម្រេច គ្រប់បណ្តាផ្សារទំនើបទាំងអស់ ឈប់ប្រើប្រាស់ថង់ប្លាសិក ដើម្បីវេចខ្ចប់ទំនិញតទៅទៀត ដោយការសម្រេចនឹងចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០២០ តទៅ។
តាមសារព័ត៌មាន Bangkok Post មូលហេតុធ្វើឱ្យមានចំណាត់ការខាងលើនេះ ក៏ព្រោះតែការសហការគ្នា រវាងម្ចាស់ឧស្សាហកម្មផលិតប្លាស្ទិកធំៗនៅថៃ ក៏ដូចជាម្ចាស់ផ្សារទំនើប និងហាងលក់ផលិតផលផ្សេងៗ បានមកជួបជុំគ្នា និងឯកភាពគ្នា លើការបញ្ឈប់សកម្មភាពផ្តល់ជូនថង់ប្លាស្ទិក ជូនអតិថិជន ពេលមកទិញទំនិញ ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំង ការប្រើប្រាស់ប្លាស្ទិកក្រសួងបរិស្ថានថៃ។
បើតាមរដ្ឋមន្ត្រីក្រសួងធនធានធម្មជាតិ និងបរិស្ថានថៃ លោក វ៉ារ៉ាវុធ សីប៉ា អាឆា បានលើកឡើងថា ការចូលរួមយុទ្ធនាការនេះ គឺបង្ហាញពីឆន្ទៈកាត់បន្ថយសំណល់ប្លាស្ទិក បន្ទាប់ពីថៃ ជាប្រទេសចំណាត់ថ្នាក់លេខ ៦ លើពិភពលោក បានរួមចំណែកធ្វើឱ្យមានសំណល់ប្លាស្ទិកក្នុងសមុទ្រ។
បើតាមរបាយការណ៍ពីក្រសួងខាងលើ បង្ហាញថា ប្រទេសថៃប្រើប្រាស់ថង់ប្លាស្ទិកប្រមាណ ៤៥ ប៊ីលានថង់ ក្នុង/ឆ្នាំៗ ដោយប្រមាណ ៣០% មានប្រភពចេញពីផ្សារទំនើប និងហាងលក់រាយផ្សេងៗ និង ៣០% មានប្រភពមកពីពលរដ្ឋលក់ដូរផ្សេងៗ តាមផ្សារតូចៗ។
គួរបញ្ជាក់ដែរថា ប្រទេសថៃមានយុទ្ធនាការ គ្រប់គ្រង និងកាត់បន្ថយសំណល់ប្លាស្ទិករយៈពេលវែង ពីឆ្នាំ ២០១៨-២០៣០ និងកំពុងព្រាងច្បាប់ គ្រប់គ្រងសំណល់ប្លាស្ទិក ដើម្បីជាវិធានការអនុវត្តឱ្យមានប្រសិទ្ធិភាពលើបញ្ហាខាងលើ៕
ប្រភព៖ HelloKrupet
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍