Connect with us

WHO វាស់ថារាល់ ៤០វិនាទីម្ដង មានម្នាក់ ធ្វើអត្តឃាត

WHO វាស់ថារាល់ ៤០វិនាទីម្ដង មានម្នាក់ ធ្វើអត្តឃាត

បច្ចុប្បន្ន មិនថា ចាស់ ឬក្មេងទេ សុទ្ធតែមានសម្ពាធ បញ្ហាស្ត្រេស ដោយសារការសិក្សា ការងារ មុខរបរ គ្រួសារ និងបញ្ហាផ្សេងទៀត។ ដោយសាររស់នៅក្រោមអំរែកបន្ទុកធ្ងន់ពេក អ្នកខ្លះ ក៏សម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតាមមធ្យោបាយនានា ហើយនេះ ក៏ជាកង្វល់ធំមួយរបស់អង្គការសុខភាពពិភពលោក (WHO)។

តាមរបាយការណ៍ថ្មីរបស់ WHO បង្ហាញថា មនុស្សសរុប ប្រមាណ ៨០ម៉ឺននាក់ ទូទាំងពិភពលោក បានធ្វើអត្តឃាតក្នុងមួយឆ្នាំៗ មានន័យថា រាល់ ៤០វិនាទីម្ដង មានមនុស្សម្នាក់ បានធ្វើអត្តឃាត។ អង្គការដដែល បន្ថែមថា អត្តឃាត ជាបញ្ហាសុខភាពសាធារណៈសាកល ដែលគ្រប់វ័យ ភេទ និងតំបន់ទាំងអស់ នៃពិភពលោក បានរងការប៉ះពាល់។ អង្គការ WHO បញ្ជាក់ថា អត្តឃាត ជាមូលហេតុបង្កនាំមុខ។ ទី២ នៃការស្លាប់ក្នុងចំណោមក្មេងអាយុ ពី ១៥-២៩ឆ្នាំ ខណៈគ្រោះថ្នាក់ចរាចរណ៍ជាមូលហេតុបង្កទី១។

អង្គការដដែល បានអំពាវនាវឱ្យប្រទេសទាំងអស់ សហការគ្នា ដាក់បញ្ចូលយុទ្ធសាស្ត្របង្ការអត្តឃាត ទៅក្នុងកម្មវិធីសុខភាពជាតិ និងការអប់រំ។ ដោយឡែក នៅប្រទេសអ្នកមានដូចជា អាមេរិក មានការអំពាវនាវឲ្យដាក់បម្រាមឱ្យបានតឹងរឹង លើការគ្រប់គ្រងអាវុធ ចំណែកនៅតាមប្រទេសកំពុងអភិវឌ្ឍន៍ ដូចជា ស្រីលង្កា មានការអំពាវនាវឱ្យគ្រប់គ្រង ឱ្យបានម៉ត់ចត់ លើការប្រើប្រាស់ថ្នាំពុល ដើម្បីបង្ការការធ្វើអត្តឃាត៕

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com