តើបេក្ខជនរូបណា ជាអ្នកមានសមត្ថភាពឆ្លងទៅវគ្គបន្ទាប់ នៅក្នុងកម្មវិធី Master Chef Khmer
ភ្នំពេញ ៖ កម្មវិធីចុងភៅឯក Master Chef Khmer បានកំពុងដំណើរការចូលដល់សប្តាហ៍ទី៣ហើយ ។ តើលោកអ្នកចង់ដឹងទេថា សប្តាហ៍ទី៣ នេះ បេក្ខជនរូបណា ដែលនឹងជ្រុះចេញពីកម្មវិធីចុងភៅឯក ? ហើយបេក្ខជនរូបណា ដែលមានឱកាសបន្តទៅសប្តាហ៍ខាងមុខទៀត ។
កាលពីសបា្ដហ៍ទី2 កម្មវិធី Master Chef Khmer បានស្វែងរកអ្នកឈ្នះអាវអៀម Master Chef Khmer បានចំនួន 9 នាក់ ទៀតហើយ ក្រោយពីធ្វើការប្រកួតយ៉ាងស្វិតស្វាញក្នុងចំណោមបេក្ខជននីមួយៗមក ។
អ្វីដែលមានការកត់សម្គាល់ខ្លាំង គឺថា បេក្ខជន ថន មុំ បានខ្យល់គរ សន្លប់ ក្នុងពេលធ្វើការប្រកួតប្រជែង ហើយត្រូវបានក្រុមការងារបញ្ជូនទៅកាន់មន្ទីពេទ្យ ។ ឥលូវគាត់បានធូរស្រាលវិញហើយ ហើយគាត់នៅមិនទាន់ចុះចាញ់នឹងការប្រកួតនោះទេ ដោយគាត់សន្យាថា នឹងខំប្រឹងប្រែងបន្ថែមទៀត បន្ទាប់ពីគាត់បានចេញពីមន្ទីពេទ្យ។
សូមបញ្ជាក់ថា កម្មវិធី Master Chef Khmer ជាកម្មវិធីលំដាប់ថ្នាក់ពិភពលោក ដែលបេក្ខនារី បេក្ខជន ត្រូវមានស្នាដៃ និងគំនិតក្នុងការច្នៃនូវមុខម្ហូបអោយមានឱជារស់ ដើម្បីទាក់ទាញអារម្មណ៍គណៈកម្មការរៀបចំដាក់ពិន្ទុ ។
ក្នុងសប្តាហ៍នីមួយៗ បេក្ខជន បេក្ខនារី មានអារម្មណ៍ថា ក្តុកក្តួលយ៉ាងខ្លាំងនៅពេលចូលដល់ទីលានប្រយុទ្ធចុងភៅឯក Master Chef Khmer ដោយពួកគេម្នាក់ៗភ័យខ្លាច នូវអ្វីដែលគេធ្វើទៅមិនល្អ ប៉ុន្តែពួកគាត់ ក៏មិនអស់សង្ឃឹមផងដែរ គឺត្រូវតែប្រកួតអោយដល់ទីបញ្ចប់ ។
សម្រាប់ សប្តាហ៍ទី៣ គាត់នឹងរកអ្វីប្លែកៗ មកបញ្ចេញអោយទស្សនិកជនបានឃើញ ថាតើស្នាដៃក្នុងការរចនាមុខម្ហូប និង រស់ជាតិ មានកំរិតណា សម្រាប់ដាក់ពិន្ទុអោយទៅពួកគាត់ ។
បេក្ខជន បេក្ខនារី គឺសុទ្ធសឹងមកពីបណ្តាលខេត្តខុសៗគ្នា ប៉ុន្តែគាត់មានឆន្ទះដូចៗគ្នា ក្នុងការ ដណ្តើមជ័យលាភីជាចុងភៅឯក ក្នុងកម្មវិធី Master Chef Khmer ។
សូមបញ្ជាក់ថា កម្មវិធី Master Chef Khmer មានផ្សាយជូនទស្សនា នៅរៀងរាល់ថ្ងៃ អាទិត្យ វេលាម៉ោង 8 ដល់ម៉ោង 10 យប់ នៅលើកញ្ចក់ទូរទស្សន៍ CTN ។ Master Chef Khmer ឧបត្ថម្ភផ្ដាច់មុខដោយ ស្រាបៀរ Ganzberg ។
អត្ថបទ:ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍