Connect with us

កុម្ម៉ង់ទិញទុកមុន Huawei nova 5T ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏កាលីប ឡូយឆាយ!

កុម្ម៉ង់ទិញទុកមុន Huawei nova 5T ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏កាលីប ឡួយឆាយ!

ភ្នំពេញ៖ ស្មាតហ្វូន Huawei nova 5T កាមេរ៉ា AI 5 គ្រាប់ បង្ហាញវត្តមានជាផ្លូវការនៅប្រទេស កម្ពុជា ជាមួយនឹងការប្រកាសពី ការកុម្ម៉ង់ទិញទុកមុនចាប់ពីថ្ងៃ ១២ ខែកញ្ញា នេះតទៅរហូតដល់ថ្ងៃ ១៨ កញ្ញា ក្នុងតម្លៃដ៏រំជើបរំជួល ត្រឹមតែ ៣៩៩ ដុល្លារ ជាមួយការថែមកាតាបដ៏ស្រស់ស្អាតមួយឥតគិតថ្លៃ។ បន្ទាប់ពីការធ្វើការកុម្ម៉ង់ទិញទុកមុន អ្នកនឹងទទួលបានស្មាតហ្វូននេះមុនគេ នៅថ្ងៃ ២០ កញ្ញា !

 

ចូលចិត្តស្ទាយកាលីប ឡូយឆាយ ទាន់សម័យមែនទេ? Huawei nova 5T ជាជម្រើសដ៏ល្អឥតខ្ចោះ សាកសមបំផុតសម្រាប់អ្នក! ស្មាតហ្វូននេះ បំពាក់ដោយកាមេរ៉ា AI 5 គ្រាប់ ដែលកាមេរ៉ាក្រោយ មានរហូតដល់បួនគ្រាប់។ កាមេរ៉ាទីមួយ មានទំហំ 48MP ដែលអាចផ្តិតយករូបភាព និងភាពរស់រវើករបស់អ្នក ច្បាស់ត្រជាក់ភ្នែក គ្រប់ប្លង់ កាមេរ៉ាទីពីរមានទំហំ 16MP មានមុខងារអាចថត Super Wide Angle កាមេរ៉ាទី3 មានទំហំ 2MP មានមុខងារថតបែបព្រាល និង កាមេរ៉ាទីបួនទំហំ 2MP មានមុខងារថតបែប Macro។ ចំណែកឯ កាមេរ៉ាសែលហ្វី មានទំហំធំរហូត 32MP អាចសែលហ្វីស្អាតដូចតារា គ្រប់ពេលវេលា គ្រប់ទីកន្លែង ធានាថាម៉ាលង់តែម្តង។

Huawei nova 5T ត្រូវបានរចនាឡើងប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ទាក់ទាញ ខុសប្លែកពីស្មាតហ្វូនដទៃ ជាមួយជម្រើសបីពណ៌គឺ ពណ៌ស្វាយ (Midsummer Purple) ដែលជាពណ៌ប្រដេញ ចែងចាំង និងមានការឌីហ្សាញជាអក្សរ nova នៅផ្នែកខាងក្រោយដំបូងគេបង្អស់ ដែលមិនទាន់មានស្មាតហ្វូនណាមានការរចនាបែបនេះពីមុនមកឡើយ ពណ៌ខៀវ (Crush Blue) និងពណ៌ខ្មៅ (Black) ។

Huawei nova 5T បំពាក់ដោយអេក្រង់លាតពេញផ្ទៃទំហំ 6.26 ជាប្រភេទ Punch Fullview Display។ ដូច្នេះសម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនប្រភេទ Punch Fullview Display អ្នកមិនចាំបាច់ទៅចំណាយទៅដល់ ៨០០-១០០០ដុល្លារ សម្រាប់ទិញស្មាតហ្វូនទៀតឡើយ។ ស្មាតហ្វូនដ៏ទាន់សម័យនេះមាន ថាមពលថ្មទំហំ 3750mAh សាកថ្មបានលឿនដោយបច្ចេកវិទ្យា Supercharge សាក ៣០ នាទីបាន ៥០% ដំណើរការដោយអង្គប្រតិបត្តិការ Huawei Kirin 980 និង GPU Turbo 3.0 ដំណើរការប្រព័ន្ធប្រតិបត្តិ EMUI 9.1 អង្គផ្ទុកទន្និន័យ និងអង្គចង់ចាំ ( 8GB +128GB) ។ កាន់តែពិសេសទៀតនោះ nova 5T ក៏បំពាក់ដោយការដោះសោបែបថ្មីផងដែរ ដែលអ្នកអាចធ្វើការស្កេនក្រយ៉ៅដៃលើផ្នែកខាងស្តាំនៃតួទូរសព្ទ។

ប្រញាប់ឡើង ធ្វើការកុម្ម៉ង់ទិញទុកមុនឥលូវនេះ ដើម្បីក្លាយជាម្ចាស់ស្មាតហ្វូនដ៏កាលីបទាន់សម័យ និងទទួលបានបទពិសោធន៍ថ្មីៗនៅលើស្មាតហ្វូន។ អ្នកអាចធ្វើការកុម្ម៉ង់ទិញទុកមុននៅតាមបណ្តាហាងទូរសព្ទនៅទូទាំងប្រទេស ដែលនៅជិតអ្នកបំផុត។

  • Website: https://consumer.huawei.com/kh/
  • Facebook: https://www.facebook.com/huaweimobilekh
  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com