Connect with us

ចាប់ជូតមុខសិស្សដែលផាត់មុខទៅរៀនកណ្តាលហ្វូងមនុស្សជាច្រើន កំពុងតែរងការរិះគន់យ៉ាងចាស់ដៃ

លោកអើយ! ជូតមុខគ្នាមើលតែជូតតុទៅហើយ(មានវីដេអូ)

ចិន៖ វីដេអូ ដែលកំពុងតែទទួលរងការរិះគន់ជាខ្លាំង នៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដោយសារគ្រូបង្រៀនម្នាក់នៅខេត្ត គ័ងចូវ ប្រទេសចិន បានចាប់ជូតមុខសិស្សស្រីៗ ដែលពួកគេបានផាត់មុខទៅរៀន។ សកម្មភាពមួយនេះ ពិតជាធ្វើឱ្យពួកគេមានការអៀនខ្មាស់ជាខ្លាំង រហូតខ្ទប់មុខដើរចេញដោយសារពួកគេជាក្មេងជំទង់។

ប៉ុន្តែទង្វើមួយនេះ ត្រូវបានអ្នកតំណាង ចេញមុខសារភាពដែរថា វាជារឿងមួយមិនសមរម្យ ដែលបុគ្គលិកសាលា ចាប់បង្ខំជូតមុខសិស្សបែបនេះ ប៉ុន្តែសាលា ក៏បានប្តេជ្ញាចិត្ត ទទួលខុសត្រូវចំពោះពួកគេផងដែរ។

គួរបញ្ជាក់ដែរថា សាលា បានចេញវិន័យមិនឱ្យសិស្សផាត់មុខទៅរៀនឡើយ ប៉ុន្តែពួកគេ មិនបានអើពើនឹងវិន័យសាលា ដែលបានចែង ស្របពេលដែលព័ត៌មាន ផ្ទុះនៅលើសារព័ត៌មានជាច្រើនមក ក៏មានមតិរបស់អ្នកលេងបណ្តាញសង្គម បានចូលរួមមតិដែរថា៖ “មិនគួរណាយកកន្សែង និងទឹកមួយធុងមកប្រើរួមបែបនេះឡើយ ពិតជាគ្មានអនាម័យមែន”។

រីឯមតិមួយទៀត បានលើកឡើងថា៖ “ខ្ញុំគិតថា វាជាហេតុផលត្រឹមត្រូវមួយដែលហាមមិនឱ្យសិស្សផាត់មុខទៅរៀន ព្រោះពួកគេ នៅក្មេងដែលអាចធ្វើឱ្យស្បែកងាយរងការបំផ្លាញ”៕

  

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com