David Luiz បង្កបាល់ប៉េណាល់ទីចំនួន ២ លើកក្នុង ៤ ប្រកួតនៅ Arsenal
David Luiz បង្កបាល់ប៉េណាល់ទីចំនួន ២ លើកក្នុង ៤ ប្រកួតនៅ Arsenal
អង់គ្លេស៖ អ្នករាល់គ្នាគិតថា ការចុះហត្ថលេខាជាមួយ David Luiz សម្រាប់ក្រុម Arsenal គឺជាគំនិតដ៏ល្អមួយ តែនេះប្រហែលជាការល្អសម្រាប់គូប្រជែងទៅវិញទេ ។
តំបន់ការពាររបស់ Arsenal បានធ្លាក់ទម្រង់លេងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែការចុះហត្ថលេខាលើ Luiz ដើម្បីស្រោចស្រង់របៀបលេងនេះ មើលទៅដូចជាមិនបានផលនោះទេ តែបែបដូចជាយកសាំងមកចាក់លើភ្លើងទៅវិញ ។
នោះគឺដោយសារតែត្រឹមតែ ៤ ប្រកួតប៉ុណ្ណោះ ខ្សែការពារកណ្ដាលសញ្ជាតិប្រេស៊ីលរូបនេះ បង្កកំហុសឱ្យមានបាល់ពិន័យប៉េណាល់ទី ២ដងរួចមកហើយនៅឯ Arsenal ខណៈដែលរូបគេបង្កកំហុសតែ ៣ ដងប៉ុណ្ណោះក្នុង ១៦០ ប្រកួតនៅ Chelsea ។
ដោយបានឃើញ Shkodran Mustafi បង្កកំហុសញឹកពេក ទើបក្រុមកាំភ្លើងធំត្រូវនាំយកខ្សែការពារកណ្ដាលថ្មីមកជួយ តែឥឡូវនេះអ្នកគាំទ្ររបស់ Arsenal បានមើល Luiz ក៏មិនខុសពីកីឡាករមុនដែរ ៕
ប្រភព៖ trollkhmer

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍