Connect with us

ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ

ហេតុផលអ៊ីចឹងតាស៎ បានក្មេងៗទាល់តែបង្ខំបានព្រមញ៉ាំបាយ

ក្មេងៗ មិនថាកូនយើង កូនគេ រឿងញ៉ាំបាយនោះ ពិបាកអីពិបាក បើចំណីផ្តេសផ្តាសវិញ ជំនាញហ្មង។ យ៉ាងណា ប៉ាម៉ាក់ត្រូវចាំថា ដើម្បីជួយកូនតូចចេះញ៉ាំអាហារដោយខ្លួនឯង គួរចាប់ផ្តើមពីអាយុ ១-៣ ឆ្នាំ ទោះអំឡុងពេលនេះ កូនយើងមិនទាន់គ្រប់គ្រងការញ៉ាំខ្លួនឯងបានពិតមែន ជួយឱ្យក្មេងអាចចូលចិត្តញ៉ាំបាយ ឬ អាហារល្អៗបាន។

អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងប្រាប់ហេតុផលខ្លះៗ ក្មេងតូចៗ ពិបាករឿងញ៉ាំ ទាល់តែបង្ខំ។

១- ហេតុផលក្មេងមិនព្រមញ៉ាំអាហារ
ប៉ាម៉ាក់ជាច្រើន តែងឆ្ងល់ថាកូនញ៉ាំបានគ្រប់គ្រាន់ ឬនៅ? ហេតុអីកូនពិបាករឿងញ៉ាំបាយម៉េស? ម៉េចកូនញ៉ាំតិចបែបនេះ? ខណៈចម្លើយ គឺដោយសារ ក្មេងជាច្រើនមិនសូវញ៉ាំច្រើននោះទេ និងរើសអាហារណាស់ ហើយមូលហេតុចម្បង មានដូចជា៖
– ដោយសារការលូតលាស់ និងការផ្លាស់ប្តូរសកម្មភាព ក៏ដូចជាការរស់នៅរបស់ក្មេង នាំឱ្យចំណង់ឃ្លានអាហារ ក៏ប្រែប្រួលដែរ។
– ក្មេងមិនលូតលាស់លឿន ដូចទារកទេ ដូចនេះហើយ កូនយើងក៏មិនញ៉ាំច្រើននោះដែរ។
– ក្រពះកូននៅតូច។
– ដោយសារក្មេងចូលចិត្តលេងជាមួយអ្វីនៅជុំវិញខ្លួនពេក នាំឱ្យមិនចាប់អារម្មណ៍រឿងញ៉ាំដាអាហារឡើយ។ កូនយើង អាចចង់ញ៉ាំដោយខ្លួនឯង តែត្រូវចំណាយពេលយូរជាង ប៉ាម៉ាក់បញ្ចុក។
– កូនមិនអាចនៅអង្គុយស្ងៀមរហូតដល់ញ៉ាំអស់នោះទេ ព្រោះក្មេងជាច្រើន ចូលចិត្តលេង ជាងញ៉ាំអាហារ។

២- តិចនិកជួយដោះស្រាយបញ្ហាកូនមិនសូវញ៉ាំបាយ
– ប្តូរម្ហូបឱ្យកូនញ៉ាំ បានច្រើនមុខកាន់តែល្អ ហើយទុកកូនយើងញ៉ាំដោយខ្លួនឯងទៅ ព្រោះធ្វើបែបនេះ អាចជួយកូនហ្វឹកហាត់ភាពម្ចាស់លើខ្លួនឯងបានទៀតផង។
– កុំបង្ខំ ឬសន្យាអ្វីជាមួយក្មេង ព្រោះបើសន្យា ឬចរចាអ្វីមួយ អាចធ្វើឱ្យពេលញ៉ាំអាហារ ជាពេលវេលាដ៏តានតឹងសម្រាប់យើង និងកូន។ បើសិនម៉ាក់ប៉ា ចង់ឱ្យកូនមានទម្លាប់ញ៉ាំអាហារល្អសម្រាប់សុខភាព គួរផ្តល់បទពិសោធល្អៗនៅពេលញ៉ាំអាហារនេះ ក៏មិនគួរឱ្យស្ករគ្រាប់ជារង្វាន់ ពេលកូនញ៉ាំបាយអស់នោះដែរ។
– គួរញ៉ាំបាយជុំគ្នាឱ្យបានញឹកញាប់ ព្រោះពេលកូនឃើញ យើង និងបងប្អូនគេ ឬសមាជិកគ្រួសារផ្សេងៗញ៉ាំអាហារល្អសម្រាប់សុខភាពនោះ កូនយើង ក៏ធ្វើតាមដែរដូចគ្នា។
– មិនត្រូវយកអាហារក្មេងមិនចូលចិត្តចេញពីគេភ្លាមៗនោះទេ ដោយសារក្មេងត្រូវការពេលយូរបន្តិច ដើម្បីទទួលយកអាហារ រូបរាង និងរសជាតិថ្មី។ ដូចនេះ បើកូនយើងមិនចូលចិត្តសណ្តែកកួរពេលញ៉ាំលើកដំបូងទេ អាចសាកឱ្យគេញ៉ាំម្តងទៀតនៅអាទិត្យក្រោយ។ បែបនេះ កូនយើងអាចនឹងចូលចិត្តសណ្តែកកួរ ជាងយើងគិតទៅទៀត។
– ត្រូវគិតពីបរិមាណទឹក ក៏ដូចជាសារធាតុរាវកូនយើងញ៉ាំ ឱ្យសមមាត្រទៅនឹងអាហារ។ ផឹកទឹកដោះគោ ឬទឹកផ្លែឈើច្រើនពេក អាចធ្វើកូន មិនសូវចង់ញ៉ាំអាហារផ្សេងទៀត។ ហេតុនេះ ប៉ាម៉ាក់ មិនគួរឱ្យកូនផឹកទឹកដោះគោ ឬទឹកផ្លែឈើលើសពី កន្លះពែង ឬ ៣/៤ ពែងក្នុងមួយថ្ងៃនោះទេ។ ទោះបីទឹកដោះគោ និងទឹកផ្លែឈើស្រស់ មានសារធាតុចិញ្ចឹមសំខាន់ៗច្រើនក៏ដោយ តែពេលញ៉ាំច្រើន មានន័យថា ញ៉ាំស្ករច្រើន ក៏មិនបានទទួលនូវសារធាតុសរសៃ និងសារធាតុចិញ្ចឹមមួយចំនួនទៀត មានក្នុងអាហារស្រស់គ្រប់គ្រាន់ដូចគ្នា។
– មិនត្រូវឱ្យកូនញ៉ាំស្ករគ្រាប់ និងអាហារមិនល្អសម្រាប់សុខភាពទាល់តែឆ្អែតនោះដែរ។ រាងកាយក្មេង ត្រូវការសារធាតុចិញ្ចឹមពីអាហារល្អៗសម្រាប់សុខភាព ដើម្បីលូតលាស់ មិនមែនត្រឹមតែកាល់ឡូរីមួយមុខនោះទេ។
– ទុកឱ្យក្មេងលេងជាមួយអាហារតាមចិត្តសិនចុះ។ ទុកក្មេងលេងប្រឡូកប្រឡាក់នៅអំឡុងពេលញ៉ាំ ក៏ជាតិចនិកល្អមួយដែរ ព្រោះនៅពេលកូនយើងលេងឆ្អែត ឬហត់ ចាំយកអាហារចេញ៕

ប្រភព៖ Hellokrupet

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com