Connect with us

តួអង្គក្នុងរឿង “កូនស្រីអ្នកនេសាទ” នី មុន្នីនាថ ប្រាប់ថា “សូមកុំយកជីវិតខ្លួន ប្រៀបធៀបជាមួយជីវិតអ្នកដទៃ”

តារាសម្តែងកញ្ញា នី មុន្នីនាថ បង្ហាញពីអារម្មណ៍ពិត

ភ្នំពេញ៖ តួឯកស្រីដែលកំពុងតែទទួលបានការគាំទ្រពីសំណាក់ប្រិយមិត្តដែលទស្សនានៅខ្សែភាពយន្តភាគរឿង “កូនស្រីអ្នកនេសាទ” របស់ស្ថានីយទូរទស្សន៍ MYTV កញ្ញា នី មុន្នីនាថ បានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍ ពិសេសនៅការគិតរបស់គាត់ បន្ទាប់ពីកញ្ញាបានបង្ហាញ ពីអារម្មណ៍ពិតដែលចេញពីបេះដូងរបស់កញ្ញា នី មុន្នីនាថ តែម្តង។

នី មុន្នីនាថ បានបញ្ជាក់ដូច្នេះថា “កុំបៀបធៀបជីវិតខ្លួនឯងជាមួយជីវិតអ្នកដទៃ ព្រោះអ្នកមិនដឹងថាជីវិតគេបានឆ្លងកាត់អ្វីខ្លះទេ” នេះជាអ្វីមួយដែលគាត់ចង់ប្រាប់ដល់ប្រិយមិត្តទាំងអស់គ្នា មនុស្សម្នាក់ៗមិនអាចមើលដឹងពីជម្រៅចិត្តរបស់គេនោះទេ។ តួឯកស្រីក្នុងរឿង “កូនស្រីអ្នកនេសាទ” កញ្ញា នី មុន្នីនាថ ជាតួអង្គមួយដែលពូកែសម្តែង ហើយក៏ជាតារាសម្តែងមួយដួងដែលទស្សនិកជនតែងតែហៅគាត់ថាជាតារាទឹកភ្នែក ព្រោះកញ្ញា នី មុន្នីនាថ ភាគច្រើនគាត់សម្តែងជាតួអង្គបែបកម្សត់ ពិសេសជាតួអង្គមួយដែលតែងតែគេធ្វើបាប ឈ្នានីស មិនដែលស្គាល់ភាពស្រណុកសុខស្រួលនោះទេ។ ស្ថានីយទូទរស្សន៍ MYTV នឹងធ្វើការចាក់ផ្សាយរឿងភាគខ្មែរ “កូនស្រីអ្នកនេសាទ” នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ពុធ វេលាម៉ោង ៨យប់ តទៅ៕

 

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម