ស្ងាត់ៗ កែវ វាសនា បានដៃគូថ្មីក្រោយចាកចេញពីផលិតកម្ម “ថោន”
កែវ វាសនា វិលមកទ្រនំចាស់វិញហើយ(មានវីដេអូ)
ភ្នំពេញ៖ ម្ចាស់បទ “ពូស៊ីក្លូ” លោក កែវ វាសនា ដែលជាតារាចម្រៀងរបស់ផលិតកម្ម “ថោន” បានចាប់ដៃគូសារជាថ្មីជាមួយតារាចម្រៀងដ៏ស្រស់សោភា កញ្ញា សុខ ពិសី បានចេញនៅអាល់ប៊ុមថ្មីសម្រាប់ពុកម៉ែបងប្អូន រាំលេងកម្សាន្តក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
បទ “ឱបអន្សមចាំអូន” របស់លោក កែវ វាសនា និង កញ្ញា សុខ ពិសី ជាបទថ្មីមួយដែលប្លែកហើយ ក៏ជាបទថ្មីមួយសម្រាប់លោក កែវ វាសនា ដែលបានវិលមកផលិតកម្មចាស់វិញ ក្រោយចាកចេញពីផលិតកម្ម “ថោន” តែលោក កែវ វាសនា មិនបានបញ្ជាក់ពីការវិលត្រលប់មកផលិតកម្ម “សាន់ដេ” នោះឡើយ។ ការចាកចេញពីផលិតកម្មចាស់ មកទ្រនំថ្មី បានធ្វើឱ្យមហាជនជាច្រើន មានការងឿងឆ្ងល់ជាច្រើន នៅវត្តមានរបស់លោកដែលបានមកច្រៀងក្នុងផលិតកម្ម “សាន់ដេ” ហើយក៏បានចាប់ដៃគូសារជាថ្មីជាមួយកញ្ញា សុខ ពិសី នៅអាល់ប៊ុមដំបូងរបស់អ្នកទាំងពីរក្រោយខកខានច្រៀងជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកហើយ៕
សូមទស្សនាវីដេអូ៖
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍