Iron Man នឹងត្រឡប់មកវិញក្នុងរឿង Marvel ថ្មីមួយនៅឆ្នាំក្រោយ
ថាម៉េច Iron Man មិនទាន់ស្លាប់ទេ?
បរទេស៖ យោងតាមសារព័ត៌មាន Deadline បានឱ្យដឹងថា តារាសម្ដែង Robert Downey Jr នឹងត្រឡប់មកកាន់ភាពយន្តរឿង “Black Widow” ដោយសម្ដែងជាតួអង្គ Iron Man ដែលគ្រោងចាក់បញ្ចាំងនៅខែឧសភា ឆ្នាំ២០២០ខាងមុខ។
ប្រិយមិត្តដែលបានទស្សនាភាពយន្តរឿង “Avengers: Endgame” បានដឹងហើយថា Iron Man បានស្លាប់ទៅហើយ។ ក្នុងសាច់រឿងនេះ តួអង្គ Black Widow ដែលសម្ដែងដោយ Scarlett Johansson ក៏បានបាត់បង់ជីវិតក្នុងវគ្គចុងក្រោយរបស់រឿង Avengers ផងដែរ។
សម្រាប់ភាពយន្តរឿង “Black Widow” តួអង្គទាំងពីរ នឹងវិលត្រឡប់មកអង្រួនដួងចិត្តទស្សនិកជននៅទូទាំងពិភពលោកសាជាថ្មី ព្រោះរឿងនេះ និយាយពីអតីតកាលរបស់ Black Widow ។ យ៉ាងណាមិញ គេមិនទាន់ដឹងថា តួអង្គ Iron Man នៅក្នុងរឿង “Black Widow” នឹងមានចំណែកធំប៉ុណ្ណាក្នុងសាច់រឿងនៅឡើយទេ៕
ប្រភព៖ Reuters
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍