Connect with us

ក្រសួងសុខាភិបាល ឲ្យប្រយ័ត្នចំពោះការពុលចំណីអាហារ និងស្រា ក្នុងឱកាសភ្ជុំបិណ្ឌ

ក្រសួងសុខាភិបាល ឲ្យប្រយ័ត្នចំពោះការពុលចំណីអាហារ និងស្រា ក្នុងឱកាសភ្ជុំបិណ្ឌ

ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ ក្រសួងសុខាភិបាលបានចេញគោលការណ៍ណែនាំឲ្យបងប្អូនប្រជាពលរដ្ឋប្រុងប្រយ័ត្ន និងអនុវត្តនូវវិធីបង្ការសុខភាព ដើម្បីចៀសពីការពុលចំណីអាហារ និងស្រា។

ទាក់ទងនឹងការពុលចំណីអាហារ ភាគច្រើនបណ្តាលមកពីការរៀបចំចំណីអាហារមិនមានអនាម័យល្អ មានជាតិគីមី ការប្រើប្រាស់ទឹកកខ្វក់ ការចែកចាយចំណីអាហារមិនមានសុវត្ថិភាពជាដើម។
ចំពោះការពិសាស្រាសវិញ បើតាមមលទ្ធផលវិភាគសំណាកស្រាស ដែលទទួលបានពីមន្ទីរពិសោធន៍ នៃក្រសួងសុខាភិបាល រកឃើញថា ស្រាស ឬស្រាថ្នាំ ដែលបងប្អូនប្រជាពលរដ្ឋបានពិសានៅកន្លែងកើតហេតុកន្លងមក មានជាតិមេតាណុលខ្ពស់ធ្វើឲ្យពុល។ ដូច្នេះក្រសួងស្នើឲ្យប្រជាពលរដ្ឋបញ្ឈប់ជាបន្ទាន់នូវការផឹកស្រាស ឬស្រាថ្នាំ ដែលទិញពីប្រភពមិនច្បាស់លាស់ និងផលិតដោយគ្មានការពិនិត្យត្រឹមត្រូវ។
ពាក់ព័ន្ធនឹងករណីពុលស្រានេះដែរ ក្រសួងសុខាភិបាលណែនាំឲ្យមនុស្សពេញវ័យពិសាគ្រឿងស្រវឹងក្នុងកម្រិតតិចតួច និងហាមពិសាគ្រឿងស្រវឹងក្នុងពេលបើកបរ៕

ប្រភព៖ Hellokrupet

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com