Connect with us

នំស៊ាំងវិចយក្ស ប្រវែង ៧០ម៉ែត្រ និងទម្ងន់ជិត១តោន ត្រូវបានចុងភៅ ១០០នាក់ ធ្វើឡើងតែត្រឹមជាង ២នាទី

ម៉ិចស៊ិចកូ៖ នៅថ្ងៃនេះ នាទីក្រុងម៉ិចស៊ិចកូ មនុស្សជាច្រើនរយនាក់ បានចូលរួមក្នុងការធ្វើនំស៊ាំងវិចយក្ស ដេលមានប្រវែងរហូតដល់ ៧០ម៉ែត្រ ។
ការរៀបចំព្រឹត្តការណ៍ធ្វើនំស៊ាំងវិចយក្សនេះ ជាផ្នែកមួយនៃការប្រារព្ធពិព័រណ៌នំស៊ាំងវិច ប្រចាំឆ្នាំ លើកទី១៥ ដែលគេអោយឈ្មោះថា Torta ។
អ្នករៀបចំកម្មវិធី បានប្រាប់អោយដឹងថា ចុងភៅចំនួន ១០០នាក់ មកពីទីក្រុងម៉ិចស៊ិចកូ និង មកពីតំបន់នានា បានចូលរួមយ៉ាងសកម្មក្នុងការធ្វើនំស៊ាំងវិចយក្សនេះ ។


នំស៊ាំងវេចយក្សនេះ ត្រូវបានប្រើប្រាស់នូវគ្រឿងផ្សំជាច្រើនប្រភេទ ដូចជា សាច់ ប៉េងប៉ោះ ខ្ទឹមបារំាង អាវ៉ូខេដូ និង ទឹកជ្រលក់ផ្សេងៗទៀត ។ នំស៊ាំងវិចយក្សនេះ ត្រូវបានធ្វើរួច ត្រឹមតែ ២នាទី និង ២៩ វិនាទីប៉ុណ្ណោះ ។
មន្រ្តីនៃកម្មវិធី បានអោយដឹងផងដែរថា នំស៊ាំងវេចយក្សនេះ មានទម្ងន់រហូតដល់ ៨៦៥គីឡូក្រាម ប៉ុន្តែវាមិនបានជាប់ក្នុងកំណត់ត្រាពិភពលោក នោះទេ ។
គួរបញ្ជាក់ថា ពិព័រណ៌នំស៊ាំងវេចនេះ បានចាប់ផ្តើមពីថ្ងៃទី ២៩ ខែសីហា និង គ្រោងបញ្ចប់នៅថ្ងៃទី ២ ខែកញ្ញា ឆ្នាំ២០១៨ ៕

 

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម