Connect with us

អាជ្ញាធរ ជួសជុលប្រាសាទកណ្ដាលស្រះស្រង់ ដែលតំណាងឱ្យភ្នំព្រះសុមេរុ

តោះចាំទៅទស្សនាទាំងអស់គ្នា ថាពេលជួសជុលរួច ប្រាសាទនេះមានរូបរាងយ៉ាងណា?

សៀមរាប៖ អាជ្ញាធរជាតិអប្សរា បានបង្ហើបថា អាជ្ញាធរ គ្រោងនឹងជួសជុលប្រាសាទនៅចំកណ្ដាលស្រះស្រង់ នាពេលឆាប់ៗខាងមុខនេះ ដើម្បីលើកតម្លៃប្រវត្តិសាស្ត្រ និងទេសភាពវប្បធម៌នៃស្រះស្រង់ឡើងវិញ ក៏ដូចជាទាក់ទាញទេសចរផងដែរ។

ស្រះស្រង់ជាផ្នែកមួយដ៏សំខាន់ នៃរមណីយដ្ឋានអង្គរ និងមានសំណង់ប្រាសាទនៅកណ្ដាលជាតំណាងឱ្យភ្នំព្រះសុមេរុ ខណៈបច្ចុប្បន្នប្រាសាទនេះ បានរងការបាក់បែកដោយសារកត្តាធម្មជាតិ។ ការងារជួសជុលនេះ មានការសហការពីវិស័យឯកជន ដោយមានការបរិច្ចាគថវិកាទាំងស្រុងពីលោកស្រី សៀង ចាន់ហេង អគ្គនាយិកាក្រុមហ៊ុន ហេង អភិវឌ្ឍន៍ តាមរយៈព្រះតេជគុណ តាត មហាទី ចៅអធិការវត្តព្រះឥន្ទកោសា។

គួរដឹងដែរថា ប្រាសាទកណ្ដាលស្រះស្រង់ ដែលស្ថិតនៅមុខខាងកើតប្រាសាទបន្ទាយក្ដី ត្រូវបានកសាងឡើង ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នាសតវត្សរ៍ទី១២៕

ប្រភពព័ត៌មាន និងរូបថត៖ មន្ទីរព័ត៌មានខេត្តសៀមរាប

កែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com