Connect with us

Bi Rain ពោលពាក្យផ្អែមល្ហែមទៅកាន់ភរិយា ក្រោយសម្រាលបានព្រះនាងតូចទី២

អបអរសាទរ Bi Rain ទទួលបានព្រះនាងតូចម្នាក់ទៀតហើយ

កូរ៉េខាងត្បូង៖ ចូលវ័យជិត៤០ឆ្នាំ Kim Tae Hee ដែលបានផ្តល់កំណើតដល់កូនស្រីខ្លួន កាលពីខែតុលា ឆ្នាំ២០១៧ ពេលនេះ នាង ក៏ទទួលបានព្រះនាងតូចមួយរូបទៀត ដែលកំពុងសម្រាកនៅមន្ទីរពេទ្យ ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

គ្រាន់តែកូនស្រីកើតភ្លាម Bi rain ដែលជាស្វាមី Kim Tae Hee មិនបង្អង់យូរឡើយ ដោយលោក បានចែករំលែកបង្ហាញពីអារម្មណ៍ទៅដល់ទស្សនិកជនឱ្យបានដឹង។ គួរបញ្ជាក់ថា អ្នកទាំងពីរ គឺជាគូស្នេហ៍ ដែលមានឥទ្ធិពលលំដាប់ A ប្រចាំប្រទេសកូរ៉េ និង ទទួលបានឱកាសការងារជាច្រើនផងដែរ ដោយសារតែចំណូលចិត្តរស់នៅ ក្នុងជីវភាពសមញ្ញ និង មិនចូលចិត្តបង្ហាញពីជីវិតឯកជន ជាសាធារណៈ ទើបធ្វើឱ្យក្តីស្រឡាញ់របស់អ្នកទាំងពីរ នៅតែរក្សាបានរឹងមាំដដែល។

Bi Rain បានបញ្ជាក់ថា ទោះបីជាលោក មិនសូវបង្ហាញភាពផ្អែមល្ហែមពីជីវិតគូរបស់លោកជាសាធារណៈ និង បែងចែកច្បាស់លាស់រវាងការងារ និង គ្រួសារមែន ប៉ុន្តែទង្វើ និង ក្តីស្រឡាញ់ ការគោរពដែលលោកមានចំពោះភរិយារបស់លោក មិនដែលប្រែប្រួលឡើយ៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com