Connect with us

នៅថៃ សង្ស័យថា ផ្ទុះជំងឺប៉េស្តជ្រូក អាជ្ញាធរសម្លាប់ជ្រូករាប់រយក្បាល

នៅថៃ សង្ស័យថា ផ្ទុះជំងឺប៉េស្តជ្រូក អាជ្ញាធរសម្លាប់ជ្រូករាប់រយក្បាល

នៅវៀតណាម ឡាវ មីយ៉ាន់ម៉ា និងខ្មែរយើង សុទ្ធតែមានករណីជំងឺប៉េស្តជ្រូក ដោយវៀតណាម រងការរាតត្បាតពេញប្រទេស សម្លាប់ជ្រូករាប់លានក្បាល និងខាតបង់រាប់លានដុល្លារ។ ពេលនេះ ប្រទេសថៃ ដែលជាប់ព្រំដែនជាមួយយើង និងនាំចូលផលិតផលសាច់ជ្រូកមកកាន់ប្រទេសយើងផងដែរនោះ កំពុងសង្ស័យថា ផ្ទុះជំងឺប៉េស្តជ្រូកផងដែរ។

នៅថ្ងៃទី១៧ ខែកញ្ញា អាជ្ញាធរប្រកាសថា ជ្រូកប្រមាណ ២០០ក្បាល ក្នុងកសិដ្ឋានចំនួន ២កន្លែង ក្នុងខេត្តឈៀងរ៉ៃ ត្រូវសម្លាប់ ក្រោយមានជ្រូក ២ក្បាល ស្លាប់ដោយមិនអាចកំណត់មូលហេតុបាន។ ទីតាំងកសិដ្ឋាននេះ មានចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ពីប្រទេសមីយ៉ាន់ម៉ា។ ពេលនេះ អាជ្ញាធរ បានបញ្ជូនគំរូឈាម និងជាលិកាសត្វជ្រូក ទៅពិនិត្យនៅមន្ទីរពិសោធន៍ ក្នុងខេត្ត Lampang។ លទ្ធផលពីមន្ទីរពិសោធន៍ អាចចំណាយពេលរហូតដល់ ១៤ថ្ងៃ។
ទោះយ៉ាងណាក៏ដោយ អាជ្ញាធរថៃ ពុំទាន់ប្រកាសពីការផ្ទុះករណីជំងឺប៉េស្តជ្រូកនៅឡើយទេ។
គួរបញ្ជាក់ថា គិតត្រឹមខែសីហា ជំងឺប៉េស្តជ្រូក បានបំផ្លាញ ៤០% នៃផលិតផលសាច់ជ្រូកទូទាំងពិភពលោក ដោយនៅតំបន់អាស៊ី រងការរាតត្បាតជំងឺនេះខ្លាំងជាងគេ ពិសេសលើប្រទេសម៉ុងហ្គោលី វៀតណាម កម្ពុជា ឡាវ មីយ៉ាន់ម៉ា ហ្វីលីពីន ចិន និងចុងក្រោយគេ កូរ៉េខាងត្បូង៕

ប្រភព៖ Hellokrupet

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com