Connect with us

កីឡាការិនីដ៏ស្រស់ស្អាតរុស្ស៊ី បោះបង់អាជីពបាល់ទះ មកឈោងចាប់អាជីពថ្មី

ដំបូងស្រឡាញ់បាល់ទះ តែកាលៈទេសៈធ្វើឱ្យនាង ឈោងចាប់ក្ដីស្រមៃដ៏ធំវិញ

រុស្ស៊ី៖ កីឡាការិនី Alisa Manyonok បានប្រកាសលាលែងពីអាជីពកីឡាបាល់ទះ ដើម្បីផ្ដោតលើអាជីពថ្មីក្នុងវិថីសិល្បៈ ដោយបានចូលរួមកម្មវិធីបវរកញ្ញា នៅក្នុង និងក្រៅប្រទេសរុស្ស៊ី ជាច្រើន។

Alisa Manyonok បានកើតនៅទីក្រុង Vladivostok ភាគខាងត្បូងប្រទេសរុស្ស៊ី កាលពីឆ្នាំ១៩៩៥។ នាងសិក្សាជំនាញទំនាក់ទំនង នៅសាកលវិទ្យាល័យ Kazan Federal University ។ ក្នុងឆ្នាំសិក្សា នាងបានចូលរួមជាមួយក្រុមបាល់ទះ ដោយសារតែមានកម្ពស់ដល់ទៅ ១,៨២ ម៉ែត្រ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏មានរូបឆោមស្រស់ស្អាតថែមទៀត ដែលបានទាក់ទាញហ្វេនជាច្រើន។

Alisa បានចូលរួមជាមួយក្លិបបាល់បោះអាជីពមួយ ឈ្មោះ Primorye ។ នៅទីនោះ នាងប្ដូរពណ៌សក់ជាទង់ដែង មុខដូចតុក្កតា ធ្វើឱ្យហ្វេនដាក់រហ្សនាមនាងថា “ទេពអប្សរបាល់ទះ”។ ដោយសារតែសម្រស់គួរឱ្យទាក់ទាញនេះ ក្រុមហ៊ុនជាច្រើន បានទាក់ទងនាងដើម្បីថតស្ពត ហើយនាង ទទួលបានកុងត្រាជាបន្តបន្ទាប់ ដែលនេះជាជំហាន បោះចូលទៅក្នុងវិស័យសិល្បៈរបស់នាង។

ភាពមមាញឹកនៃការងារម៉ូដែល គ្មានពេលសម្រាប់កីឡា បានធ្វើឱ្យ Alisa សម្រេចចិត្តលាឈប់ពីបាល់ទះ។ មកទល់ពេលបច្ចុប្បន្ន នាងធ្លាប់បានចូលរួមកម្មវិធីប្រកួតបវរកញ្ញា ជាង ១០ ក្នុងនោះ នាងធ្លាប់ឈ្នះពានរង្វាន់ Miss Earth នៅប្រទេសបេឡារូស និង World Beauty Queen នៅរុស្ស៊ី៕

   

ប្រភព៖ Zing

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម

WP2Social Auto Publish Powered By : XYZScripts.com