ដេត ស្រីនាឌ ក្លាយជាជ័យលាភីគ្រងមកុដ Miss Grand Cmabodia ២០១៩
មកទស្សនា Miss Grand Cambodia ២០១៩ យ៉ាងជក់ចិត្ត(មានវីដេអូ)
ភ្នំពេញ៖ ស្ថានីយទូរទស្សន៍ MYTV បានធ្វើការផ្សាយផ្ទាល់នៅព្រឹតិ្តការណ៍ដ៏ធំប្រចាំឆ្នាំ២០១៩ កម្មវិធី “Miss Grand Cambodia ២០១៩” បានរកឃើញនូវម្ចាស់ម្កុដក្នុងឆ្នាំនេះហើយ ពីធ្វើការជម្រុះពីមួយសប្តាហ៍ទៅមួយសប្តាហ៍ ដោយសរុបបេក្ខភាពទាំងអស់ចំនួន២៩រូប ។
ដោយឡែកកាលពីថ្ងៃទី១៩ ខែកញ្ញា ម្សិលមិញនេះ យើងបានរកឃើញម្ចាស់ជ័យលាភីបានទៅលើ កញ្ញា ដេត ស្រីនាឌ ពាក់ស្លាកលេខ២៣ និង ជ័យលាភីលេខ២ បានទៅលើ កញ្ញា សាន ស៊ីវលីង ជ័យលាភីលេខ៣ បានទៅលើកញ្ញា ទូច ម៉េងលាង ធ្វើឱ្យអ្នកទាំងអស់គ្នាមានអារម្មណ៍រីករាយ ក្តុកក្តួល លាយឡំជាមួយទឹកភ្នែក។
បវរកញ្ញាឯក Miss Grand Cambodia ២០១៩ កញ្ញា ដេត ស្រីនាឌ មានអាយុ១៨ឆ្នាំ កម្ពស់ 165cm សព្វថ្ងៃកំពុងសិក្សាថ្នាក់ទី១២ នៅសាលា អន្តរទ្វីបអាមេរិកាំង AIS និងធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសថែមទៀតផង ហើយកញ្ញាអាចនិយាយភាសាអង់គ្លេសបានយ៉ាងល្អ និងមានសមត្ថភាពរាំរបាំបុរាណខ្មែរ នៅមានជំនាញជាច្រើនទៀតដែលកញ្ញាអាចធ្វើបាន នេះពិតជាសាកសមនឹងតំណែងម្ចាស់ជ័យលាភី Miss Grand Cambodia ២០១៩។ MYTV PLUS សូមបញ្ជាក់ថា កញ្ញា ដេត ស្រីនាឌ នឹងតំណាងឱ្យប្រទសកម្ពុជាតែម្នាក់គត់ដែលទៅប្រកួត Miss Grand International 2019 នៅប្រទេសវ៉េណេហ្សូអេឡា ដែលវគ្គផ្តាច់ព្រ័ត្រ នឹងធ្វើឡើងនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ ក្នុងពេលខាងមុខនេះ សូមចូលរួមគាំទ្រកញ្ញា ដេត ស្រីនាឌ ដែលជាកូនខ្មែរតែម្នាក់គត់តំណាងឱ្យប្រទេសកម្ពុជា៕
អត្ថបទ៖ ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍