ពិត ឬ មិនពិត លោក សុវណ្ណរិទ្ធី ហៅតា វិចទ័រ បើកជំនួញធំ មានការចូលរួមពីសំណាក់តារាកំប្លែងជាច្រើនរូប
ភ្នំពេញ៖ អីយ៉ា លោកតាវិចទ័រ ចាប់ផ្តើមជំនួញធំហើយ គឺ ជំនួញដីធ្លី ក្នុងនោះ ក៏មានការចូលរួមពីនាយក្រូច នាយគ្រឿន និង តារាកំប្លែងជាច្រើនរូបទៀត។ ចង់ដឹងមើលថា តើ លោកតា វិចទ័រ លក់ដីមែនឬទេ? តាមពិតមិនមែនទេ លោកតា វិចទ័រ បានប្រាប់ថា គាត់មិនមែនលក់ដីទេ គឺគាត់ថតកម្មវិធីកំប្លែងទេ ហើយការថតកំប្លែងនេះ គឺមានការចូលរួមពីសំណាក់តារាកំប្លែងប្រចាំស្ថានីយទូរទស្សន៍ MYTV CTN នឹង CNC ។
ថ្ងៃនេះ លោកតា វិចទ័រ បានថតកម្មវិធីចំនួន២ គឺ កម្មវិធីកំប្លែង បានមើលបានសើច និង សំណើចពីគ្រួសារ ដែលដឹកនាំដោយលោក សុវណ្ណរិទ្ធី ហៅលោក វិចទ័រ ផ្ទាល់ ។ រឿងកំប្លែងនីមួយៗលាយឡំនឹងអត្ថន័យ និងសំណើច សើចមិនចេះជិនណាយ តាំងពីដើមរឿងរហូតដល់ចប់ គឺថាសើចឡើងចេញទឹកភ្នែក ដូចជារឿង បានមើលបានសើច អញ្ចឹង ។
លោកតា វិចទ័រ បាននិយាយថា ការថតរឿងកំប្លែងនេះ មានការលំបាកណាស់ ទម្រាំនឹងត្រូវមួយប្លង់ៗ គឺប្រើរយះពេលយូរណាស់ ពេលខ្លះយើងថតរហូតដល់យប់ជ្រៅទៅទៀត ។ ក្រៅពីនេះយើងត្រូវមើលលើអាកាសធាតុ ហើយកត្តាតួសម្តែង ត្រូវផ្តោតលើអារម្មណ៍របស់គាត់ ដើម្បី សម្តែងទៅអោយមានភាពរស់រវើក ។
លោកតា វិចទ័រ បានលើកឡើងថា តារាកំប្លែងរបស់ CBS គឺសុទ្ធសឹងមានបទពិសោធន៍ ដូចនេះមិនមានជាបញ្ហាចោទនោះទេ ហើយក្នុងមួយថ្ងៃ យើងត្រូវថតយ៉ាងតិចអោយ៥រឿង ។
សូមបញ្ជាក់ថា កម្មវិធីកំប្លែង បានមើលបានសើច និង រឿង សំណើចពីគ្រួសារ មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN MYTV និង CNC សូមកំភ្លេចចូលរួមទស្សនាទាំងអស់គ្នា ។
កម្មវិធី បានមើលបានសើច មានផ្សាយជូនទស្សនាចាប់ពី ថ្ងៃចន្ទ-សុក្រ ម៉ោង ១០:៥០ – ១០:៥៥នាទី និង ថ្ងៃសៅរ៍-អាទិត្យ ម៉ោង ៨:០០ – ៨:០៥ នាទី ៕
អត្ថបទ: ឡុង រតនា
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត៣ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ៣ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម៤ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម៤ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍