អតីតកីឡា Liverpool និង Real នឹងមកកាន់រាជធានីភ្នំពេញ តាមរយៈមូលនិធិ FIFA
កម្ពុជា សូមស្វាគមន៍!
ភ្នំពេញ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានសេចក្ដីជូនដំណឹង ស្ដីពីដំណើរទស្សនកិច្ចរបស់មន្ត្រីមូលនិធិសហគមន៍ នៃសហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដឹកនាំដោយលោក Steve McManaman ។
មន្ត្រីមូលនិធិសហគមន៍របស់ FIFA នឹងមកបំពេញទស្សនកិច្ចនៅអង្គការ Indochina Starfish Foundation (ISF) រយៈពេល ២ថ្ងៃ នៅថ្ងៃទី២៥ និង ២៦ ខែកញ្ញា ឆ្នាំ២០១៩ ខាងមុខនេះ។ មូលនិធិរបស់ FIFA បានដាក់ចេញនូវកម្មវិធីជាច្រើន ដូចជា កម្មវិធីសហគមន៍ ការគាំទ្រដល់អង្គការដែលប្រើបាល់ទាត់ជាឧបករណ៍សម្រាប់ធ្វើឱ្យប្រសើរឡើងនូវជីវិតរបស់យុវជនដែលជួបការលំបាកនៅជុំវិញពិភពលោក និងដោះស្រាយបញ្ហាសង្គមដែលជះឥទ្ធិពលដល់យុវជន ដូចជាការអប់រំសុខភាព និងសមភាពយេនឌ័រ។
សូមជម្រាបថា លោក Steve McManaman ដែលជាខ្សែបម្រើ ធ្លាប់លេងឱ្យក្លិប Liverpool, Real Madrid និង Manchester City ហើយបានប្រកាសចូលនិវត្តន៍ កាលពីឆ្នាំ២០០៥ បន្ទាប់ពីបង្ហាញខ្លួនបាន ៤០១ប្រកួតឱ្យក្លិបបាល់ទាត់អាជីព និងរកគ្រាប់បាល់បាន ៥៤គ្រាប់។ មិនតែប៉ុណ្ណោះ លោកក៏ធ្លាប់លេងឱ្យជម្រើសជាតិអង់គ្លេស ចំនួន ៣៧ប្រកួត និងបានទាត់បញ្ចូលទី ៣គ្រាប់ផងដែរ៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍