Connect with us

Klopp គាំទ្រមនុស្សម្នាក់ មកដឹកនាំ Liverpool បើលោកឈប់

គាត់ជានរណា?

អាល្លឺម៉ង់៖ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានមួយ កាលពីពេលថ្មីៗនេះ លោក Jurgen Klopp អ្នកចាត់ការក្លិប Liverpool បានលើកឡើងថា លោកគាំទ្រឱ្យ Steven Gerrard មកដឹកនាំក្រុមហង្សក្រហម ប្រសិនបើលោក ត្រូវលាឈប់ពីតំណែង។

លោក Klopp ដែលគ្មានផែនការក្នុងការបន្តកុងត្រានៅ Liverpool បានលើកឡើងថា អ្នកចាត់ការ Dalglish នឹងអាចដឹកនាំហង្សក្រហមជាបណ្ដោះអាសន្ន បើគាត់ឈប់ដឹកនាំ។ តែ Gerrard សមជាជម្រើសអ្នកដឹកនាំរយៈពេលវែង។ Klopp ដែលជួយឱ្យ Liverpool ឈ្នះពានរង្វាន់ UEFA Champions League នឹងផុតកុងត្រា នៅចុងរដូវកាល ២០២១-២២ ដូចគ្នានឹងការផុតកុងត្រារបស់ Steven Gerrard នៅក្លិប Rangers ផងដែរ។

គួរបញ្ជា់ថា Gerrard ធ្លាប់លេងឱ្យ Liverpool បានរយៈពេល ១៧ឆ្នាំ និងធ្លាប់ដឹកនាំក្រុមយុវជនហង្សក្រហម មុននឹងផ្លាស់ទៅដឹកនាំ Rangers កាលពីខែមិថុនា ឆ្នាំ២០១៨៕

ប្រភព៖ BBC

ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

    Loading...

    ពេញនិយម