Connect with us

មិនត្រឹមសុំក្តីសុខដល់ក្រុមគ្រួសារទេ សុខ ពិសី ក៏ជូនកុសលផលបុណ្យដល់ប្រជាជនកម្ពុជាទៀតផង

ពិតជាគួរឱ្យស្រឡាញ់ណាស់ Idol សុខ ពិសី

ភ្នំពេញ៖ ប្រិយមិត្តជាច្រើនប្រាដកជាបានឃើញនៅតារាចម្រៀង តារាសម្តែង និងប្រជាជនខ្មែរ គ្រប់ៗរូប នាំគ្នាទៅវត្តអារាមដើម្បីយកចង្ហាន់ទៅប្រគេនព្រះសង្ឃ ដើម្បីសុំកុសលផលបុណ្យ ឧទ្ទិសដល់ញាតិសន្តាន ដែលបានលារចាកទៅលោកខាងមុខ ក្នុងឱកាសថ្ងៃកាន់បិណ្ឌ។

សម្រាប់ថ្ងៃនេះ តារាចម្រៀង សុខ ពិសី បានគ្រងឈុតប្រពៃណីខ្មែរដ៏ស្រស់ស្អាត ទៅចូលរួមពិធីកាន់បិណ្ឌ ហើយថ្ងៃនេះក៏ជាបិណ្ឌទី១១ផងដែរ ដែលកញ្ញា សុខ ពិសី បានយកចង្ហាន់មកប្រគេនព្រះសង្ឃ ដើម្បីសុំសេចក្តីសុខ​ដល់ក្រុមគ្រួសារ មិនត្រឹមតែប៉ុណ្ណឹងនោះទេ កញ្ញា សុខ ពិសី ក៏បានសុំសេចក្តីជូនប្រជាជនកម្ពុជាដោយកញ្ញាបាននិយាយថា “នាងខ្ញុំ សុខពិសី និងក្រុមគ្រួសារ សូមជូនមគ្គផលកុសលផលបុណ្យដែលនាងខ្ញុំបានសាងសូមអោយបានដល់ប្រជាជនកម្ពុជាអោយជួបប្រទះតែសេចក្តីសុខនិងសេចក្តីចម្រើនគ្រប់ៗគ្នា សូមអរគុណ”។នេះជាអ្វីដែលកញ្ញា សុខ ពិសី ទៅទីណាក៏ដោយតែងតែមានអ្នកស្រឡាញ់រាប់អាន ទោះជិតឬឆ្ងាយ ដោយសារទង្វើដ៏ល្អរបស់គាត់ មិនថាក្រុមគ្រួសារ គាត់ឆ្លៀតបារម្ភដល់សុខទុក្ខរបស់ប្រជាជនកម្ពុជាថែមទៀត ពិតជាប្រពៃណាស់៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម