Connect with us

លោកតាម្នាក់ ចំណាយពេល២ឆ្នាំដាំផ្ការាប់ពាន់ សម្រាប់ភរិយាពិការភ្នែក

លោកតាថា “ខ្ញុំមិនអាចនាំភរិយាខ្ញុំទៅមើលពិភពលោក ដូចនេះខ្ញុំត្រូវធ្វើឱ្យពិភពលោកក្លាយជារបស់គាត់”

ជប៉ុន៖ លោកតាម្នាក់ បានចំណាយពេល២ឆ្នាំ ដើម្បីដាំផ្កាសម្រាប់ភរិយាពិការភ្នែក ដើម្បីបង្ហាញទំហំនៃក្តីស្រលាញ់ដែលបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាអស់រយៈពេល៣០ឆ្នាំមកនេះ។

ជាក់ស្តែងគូស្នេហ៍វ័យចំណាស់១គូនេះ មានគម្រោងនឹងដើរកម្សាន្តជុំវិញប្រទេសជប៉ុន ក្រោយចូលនិវត្តន៍ ប៉ុន្តែជាអកុសលនៅពេលលោកយាយ Kuroki មានអាយុ៥២ឆ្នាំ គាត់បានងងឹតភ្នែកដោយសារជំងឺទឹកនោមផ្អែម ក៏បានធ្វើឱ្យលោកយាយសម្ងំនៅតែផ្ទះ។ ដោយដឹងថាភរិយាខ្លួន មានសម្ពាធផ្លូវចិត្ត ទើបលោកតា សម្រេចចិត្តដាំផ្កាជាច្រើនក្នុងសួន និង និយាយថា៖ “ខ្ញុំមិនអាចនាំភរិយាខ្ញុំទៅមើលពិភពលោក ដូចនេះខ្ញុំត្រូវធ្វើឱ្យពិភពលោកក្លាយជារបស់គាត់” ។ មិនត្រឹមតែប៉ុណ្ណោះ លោកតាក៏សង្ឃឹមថា អាចទាក់ទាញភ្ញៀវទេសចរច្រើន មកទស្សនាដើម្បីផ្តល់កម្លាំងចិត្តភរិយារបស់លោកផង ព្រោះអ្វីដែលលោកតាធ្វើទាំងប៉ុន្មាន គ្រាន់តែចង់ឃើញស្នាមញញឹមរបស់ភរិយាលោកប៉ុណ្ណោះ ហើយផ្កាដែលមានពណ៌ផ្កាឈូករីកពេញសួនរាប់ពាន់ បានទាក់ទាញភ្ញៀវទេសចររហូតដល់ ៧០០០ នាក់ក្នុងកំឡុងខែមីនា ដល់ខែមេសា៕

ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម