Connect with us

ជាលើកទី១ដែល អេឡិច ចាន់ត្រា ចូលទស្សនាការប្រកួតរបស់ក្រុម Chelsea នៅអង់គ្លេស

ទៅដល់ប្រទេសអង់គ្លេសហើយ ចូលទស្សនាក្រុមសំណព្វចិត្តទៀត

ភ្នំពេញ៖ តារាសម្តែង លោក អេឡិច ចាន់ត្រា កំពុងតែសំងំកើបលុយយ៉ាងស្រួល បន្ទាប់ពីលោក បង្កើតអាជីពថ្មី ដែលជាអ្នកទទួលរៀបចំកម្មវិធីតូចធំ ដែលទទួលបានការគាំទ្រជាច្រើនពីអតិថិជនរបស់លោក។ ថ្មីៗនេះ លោក អេឡិច ចាន់ត្រា បានទៅលំហែកាយ នៅប្រទេសអង់គ្លេស ហើយលោក បានចំណាយនៅថវិកាបន្តិចបន្តួច ទិញសំបុត្រ ដើម្បីចូលរួមទស្សការប្រកួតបាល់ទាត់ លីគលំដាប់កំពូលរបស់ប្រទេសអង់គ្លេស រវាងក្រុម Chelsea ទល់នឹងក្រុម Liverpool ដែល Chelsea ធ្វើជាម្ចាស់ផ្ទះ។

នេះជាលើកទីមួយហើយសម្រាប់លោក អេឡិច ចាន់ត្រា ដែលបានចូលរួមទស្សនាការប្រកួតបាល់ទាត់ លីគលំដាប់កំពូលរបស់ប្រទេសអង់គ្លេស។ ដោយសារភាពជោគជ័យក្នុងវិថីសិល្បៈ លោក អេឡិច ចាន់ត្រា ហាក់ដូចជាមានយីអ៊ុន អ្វីៗក៏កាន់រីកចម្រើន ព្រមទាំងសម្រស់ក៏ស្រស់សង្ហាថែមទៀត៕

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម