ប្រាប់តាមសម្រួលមិនស្តាប់ អ៊ីចឹងមានតែប្រើបំពង់ពន្លត់អគ្គិភ័យដើម្បីបញ្ឍប់ការជក់បារីនៅតំបន់ហាមឃាត់
លទ្ធផលនៃការផ្គើន
អាមេរិក៖ វីដេអូមួយបានចែកចាយពេញបណ្តាញសង្គមដោយសារបុរសម្នាក់ជាម្ចាស់ហាងអាហារមួយកន្លែងបានប្រើបំពង់ពន្លត់អគ្គិភ័យបាញ់ទៅលើបុរសម្នាក់ដែលឈរជក់បារីនៅក្បែរហាងរបស់ខ្លួន។ គួរបញ្ជាក់ថា Jamison មានប្រតិកម្មយ៉ាងខ្លាំងទៅលើ Bird ដែលជាជនរងគ្រោះឈរជក់បារីក្នុងតំបន់ហាមឃាត់ ដោយ ដំបូងឡើយ Jamison បាននិយាយប្រាប់កុំឱ្យជក់បារីនៅក្បែរហាងរបស់គាត់ព្រោះវាអាចប៉ះពាល់ដល់អតិជនរបស់លោក ប៉ុន្តែ Bird នៅតែបន្តការជក់រហូតដល់ Jamison យកបំពង់ពន្លត់អគ្គិភ័យមកបញ្ឈប់សកម្មភាពនេះ។
វីដេអូនេះបានចែកចាយនៅក្នុងបណ្តាញសង្គម និង មានអ្នកចូលមើលរហូតដល់ ៨៤០០០ ដង ជាមួយនឹងមតិថា Jamison មានប្រតិកម្មហួសហេតុពេកហើយ ក្រោយគិតថាសកម្មភាពរបស់លោកទៅ Bird ពិតជាជ្រុល លោកក៏ធ្វើការសុំទោសទៅ Bird។ ទោះជាយ៉ាងណា Bird បានប្តឹងប៉ូលិស និង ដាក់ពាក្យបណ្តឹងហើយ យ៉ាងណា Jamison ប្រហែលជាអាចប្រឈមមុខនឹងផ្លូវច្បាប់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍