Ronaldo មិនធ្លាប់បោះឆ្នោតឱ្យ Messi នៅពាន “FIFA Best” និង “Ballon d’Or” ទេ
Ronaldo មិនធ្លាប់បោះឆ្នោតឱ្យ Messi នៅពាន “FIFA Best” និង “Ballon d’Or” ទេ
បរទេស៖ ការប្រគល់ពានរង្វាន់ FIFA Best ប្រចាំឆ្នាំ២០១៩ បានប្រព្រឹត្តទៅ កាលពីពេលថ្មីៗនេះ ដោយ Lionel Messi បានក្លាយជាម្ចាស់ពានរង្វាន់ FIFA Best ផ្នែកបាល់ទាត់បុរស។ ក្រោយដឹងលទ្ធផល គេបានបង្ហាញបញ្ជីឈ្មោះអ្នកចូលរួមបោះឆ្នោត ក្នុងនោះ គេសង្កេតឃើញថា Cristiano Ronaldo បានបោះឱ្យ De Ligt, De Jong និង Mbappe ។ ផ្ទុយទៅវិញ Messi បោះឱ្យ Mane, De Jong និង Ronaldo ។
នេះមិនមែនជាលើកទីមួយទេ ដែល Messi បោះឱ្យ Ronaldo ដោយកាលពីឆ្នាំ២០១៨ កីឡាករសញ្ជាតិអាហ្សង់ទីនរបស់ក្លិប Barcelona ក៏បានបោះឱ្យ កីឡាករព័រទុយហ្គាល់ដែលកំពុងប្រកបអាជីពនៅក្លិប Juventus ផងដែរ។ ចំណែក Ronaldo វិញ មិនធ្លាប់បោះឱ្យ Messi សូម្បីតែមួយលើក ទាំងពានរង្វាន់ FIFA Best ទាំងពានរង្វាន់ Ballon d’Or ។
សូមជម្រាបថា ការបោះឆ្នោតនេះ ប្រព្រឹត្តទៅដោយមានការចូលរួមបោះពីគ្រូបង្វឹកក្រុមជម្រើសជាតិ ប្រធានក្រុមជម្រើសជាតិ តំណាងសារព័ត៌មាន និង សាធារណជនដែលមានចំណែក ២៥% នៃសន្លឹកឆ្នោតសរុប៕
អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ
- អត្ថបទទាក់ទង :
- Featured

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍