Connect with us

នឹកស្រុក ពេលបានមើលវីដេអូនេះ

នឹកស្រុក ពេលបានមើលវីដេអូនេះ

កាន់តែកៀកថ្ងៃភ្ជុំធំ អ្នកទីក្រុងខ្លះ រវល់បង្ហើយការងារដល់រកពេលធ្វើម្ហូបខ្លួនឯងទៅវត្តមិនបាន តែសម្រាប់អ្នកតាមភូមិវិញ នៅតែប្រកាន់ភ្ជាប់ទំនៀមទម្លាប់ធ្វើម្ហូបយកទៅវត្តដោយខ្លួនឯងយ៉ាងខ្ជាប់ខ្ជួន ហើយម្ហូបដែលគេនិយមធ្វើយកទៅវត្តគឺ ឆាមីសួរ សម្លរការី និងនំអន្សមជ្រូក។

ការធ្វើម្ហូបឆ្ងាញ់ៗនៅខែភ្ជុំ ពិតជាមានអត្ថន័យខ្លាំងណាស់សម្រាប់អ្នកភូមិ ព្រោះក្រៅពីសម្រាប់យកទៅវត្តប្រគេនព្រះសង្ឃ និងធ្វើបុណ្យចែករំលែកដល់ជនទីទាល់ក្រហើយ ក៏សម្រាប់ត្រៀមទទួលកូនៗដែលមកលេងស្រុកកំណើតដែរ។

គេសង្កេតឃើញថា ឱ្យតែដល់ភ្ជុំម្ដងៗ អ្នកម្ដាយនៅតាមខេត្តតែងរៀបចំផ្ទះយ៉ាងស្អាត និងធ្វើម្ហូប នំចំណីឆ្ងាញ់ៗ ទន្ទឹងចាំផ្លូវកូនៗ មកលេង និងញុំាបាយជុំគ្នា។ ឯកូនៗ ក៏មិនខានដែលរឿងទៅលេងស្រុកកំណើត ជួបជុំគ្រួសារ និងកំដរអ្នកម្ដាយទៅធ្វើបុណ្យនៅវត្តជាមួយគ្នា។

អ្វីដែលកាន់តែពិសេសក្នុងឱកាសនេះ គឺការចំណាយពេលដ៏មានតម្លៃជួបជុំគ្រួសារញុំាអាហារជុំគ្នាយ៉ាងកក់ក្ដៅ បង្កើតបាននូវអនុស្សាវរីយល្អ ព្រោះនេះហើយជាឱកាសឈប់សម្រាករយៈពេលយូរដែលអំណោយផលខ្លាំង សម្រាប់អ្នកមានស្រុកកំណើតឆ្ងាយៗ។

តោះ! មកមើលអ្នកម្តាយ ៣រូប រៀបរាប់ទាំងរំភើបរីករាយពីរបៀបធ្វើ ឆាមីសួរ សម្លរការី និង នំអន្សមជ្រូក ត្រៀមទទួលភ្ជុំ ដូចខាងក្រោម៖


  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម