Connect with us

ពានរង្វាន់ UEFA Champion League រដូវកាល២០១៨/១៩ នឹងធ្វើការចាប់ឆ្នោតវគ្គចែកពូលនៅយប់នេះ

ពានរង្វាន់ UEFA Champions League រដូវកាល២០១៨-១៩ បានបញ្ចប់វគ្គ Play-off ហើយដោយមាន៣២ក្រុមនឹងធ្វើការចាប់ឆ្នោតចែកពូលប្រកួត។
តាមកាលវិភាគដែលបានចេញ ការចាប់ក្រុមបែងចែកពូលនៅ UEFA Champions League នឹងត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះពេលម៉ោង១១យប់។ សម្រាប់ Pot នីមួយៗត្រូវបានគេបែងចែកក្រុមអស់ហើយ រកចាំតែ៣ក្រុមទៀតមកបង្គ្រប់ប៉ុណ្ណោះ។


ក្លឹបកំពូលទាំងបីរបស់អេស្ប៉ាញមាន Real Madrid, Atletico Madrid និង Barcelona ស្ថិតនៅ Potទីមួយជាមួយគ្នា។ ស្របពេល Manchester United, Roma និង Spurs នៅរួមគ្នា Pot ទី២។ តាមច្បាប់ គេត្រូវចាប់ម្ដងមួយក្រុមៗតាម Potទាំង៤ បន្ទាប់មកចាប់ពូលដើម្បីពួកគេឈរ។ សម្រាប់ការចាប់ពូលប៉ះក្រុមដែលនៅលេងនៅលីគជាមួយគ្នា គេត្រូវចាប់ម្ដងទៀត។


Champions League រដូវកាល២០១៨-១៩ នឹងចាប់ផ្ដើមប្រកួតចាប់ពីថ្ងៃទី ១៨ ខែ កញ្ញា ២០១៨ តទៅដោយនឹងមានផ្សាយបន្តផ្ទាល់ផ្តាច់មុខតាមកញ្ចក់ទូរទស្សន៍ CBS ផងដែរ៕

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម