ទៅដើរលេងនៅកោះបាលី ជាមួយសង្សារគេងនៅបន្ទប់តែមួយ អាចត្រូវជាប់គុកមែន ឬ ទេ?
ទៅដើរលេងនៅកោះបាលី ជាមួយសង្សារគេងនៅបន្ទប់តែមួយ អាចត្រូវជាប់គុកមែន ឬ ទេ?
ឥណ្ឌូណេស៊ី៖ ថ្មីៗនេះ សេចក្ដីរាយការណ៍មួយចំនួន បានឱ្យដឹងថា សភាឥណ្ឌូណេស៊ី កំពុងពិនិត្យលើសេចក្ដីព្រាងច្បាប់ស្ដីពី ការរឹតបន្ដឹងចំពោះដៃគូដែលមិនទាន់រៀបការ អាចប្រឈមមុខនឹងការជាប់ពន្ធនាគាររហូតដល់មួយឆ្នាំ ប្រសិនបើពួកគេ រួមភេទដោយមិនទាន់រៀបអាពាហ៍ពិពាហ៍។
យ៉ាងណាមិញ ប្រភពខ្លះ បានលើកឡើងថា បើច្បាប់នេះអាចទៅរួចនោះ ដៃគូដែលមិនទាន់រៀបការ អាចនឹងជាប់ពន្ធនាគារ រហូតដល់មួយឆ្នាំ ប្រសិនបើពួកគេប្រព្រឹត្តរឿងខាងលើ នៅកោះបាលី និង មិនអាចកក់បន្ទប់សណ្ឋាគារស្នាក់នៅបាន សម្រាប់ដំណើរការកម្សាន្តរបស់ពួកគេ ទៅកាន់កោះបាលី បើមិនមានលិខិតបញ្ជាក់ពីការបានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាទេនោះ។
កាលពីពេលថ្មីៗកន្លងទៅ សភាឥណ្ឌូណេស៊ី បានសម្រេចពន្យារពេលពិនិត្យសេចក្ដីព្រាងច្បាប់ខាងលើ ដើម្បីលើកទៅកិច្ចប្រជុំពេលក្រោយ។ ប្រភព Coconuts ដែលអាចទុកចិត្តបាន បានលើកឡើងដូច្នេះថា ទោះបីជាច្បាប់នេះត្រូវបានអនុម័តក៏ដោយ ក៏វាត្រូវការពេលយ៉ាងតិច ២ឆ្នាំ ទម្រាំអាចដាក់ចូលជាធរមាន។
សេចក្ដីព្រាងច្បាប់ដដែល ត្រូវបានអ្នកបង្កើតច្បាប់ឱ្យដឹងថា គឺផ្ដោតសំខាន់លើប្រជាជនឥណ្ឌូណេស៊ីតែប៉ុណ្ណោះ។ ក្នុងករណីមានការរាយការណ៍ទៅកាន់សមត្ថកិច្ចពីសំណាក់បងប្អូន សាច់ញាតិ មិត្តភ័ក្តិ កូនៗ ជាដើម ពាក់ព័ន្ធនឹងការរួមភេទដោយមិនទាន់រៀបការ នោះគេនឹងចាត់វិធានការ។
ដោយឡែក ពាក់ព័ន្ធនឹងការលើកឡើងថា សណ្ឋាគារ នឹងឈប់ជួលបន្ទប់ស្នាក់នៅឱ្យភ្ញៀវទេសចរ ដែលជាដៃគូមិនទាន់រៀបការនោះ ប្រភព Coconuts បន្តថា ជាការចុះផ្សាយដែលគ្មានមូលដ្ឋានច្បាស់លាស់ ហើយវា មិនត្រូវបានបញ្ជាក់ក្នុងសេចក្ដីព្រាងច្បាប់នោះទេ។ ពិតប្រាកដណាស់ សណ្ឋាគារមួយចំនួនតូច នៅឥណ្ឌូណេស៊ី តម្រូវឱ្យមានលិខិតបញ្ជាក់អាពាហ៍ពិពាហ៍ មុននឹងជួលបន្ទប់ឱ្យ តែមិនមានសណ្ឋាគារបែបនេះ នៅលើកោះបាលីនោះទេ។
រដ្ឋបាលកោះបាលី បានចេញសេចក្ដីថ្លែងការណ៍ប្រាប់ភ្ញៀវទេសចរ និងក្រុមហ៊ុននាំភ្ញៀវនានា កុំឱ្យមានការជ្រួលច្របល់ ហើយបន្តដូចសព្វដង៕
ប្រភព៖ Coconuts
ប្រែសម្រួល៖ ចាន់ សោភ័ណ្ឌលាភ

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍