Connect with us

អាមេរិក ដកថ្នាំក្រពះ Zantac ចេញពីទីផ្សារ ដោយសារអាចបង្កមហារីក

អាមេរិក ដកថ្នាំក្រពះ Zantac ចេញពីទីផ្សារ ដោយសារអាចបង្កមហារីក

ថ្នាំព្យាបាលក្រពះ Zantac ដែលមានលក់ និងប្រើប្រាស់នៅស្រុកខ្មែរយើងផងដែរនោះ ត្រូវបានក្រុមហ៊ុនផលិតឱសថ ប្រកាសឲ្យឈប់ដាក់លក់នៅតាមឱសថស្ថាន ដោយសារវាអាចបង្កជំងឺមហារីក។

ក្រុមហ៊ុនផលិតឱសថរបស់អាមេរិក CVS Pharmacy បានប្រកាសសេចក្តីជូនដំណឹងនេះ កាលពីចុងសប្ដាហ៍មុន។ ក្រុមហ៊ុនបានផ្អាកការលក់ថ្នាំ Zantac និងថ្នាំផ្សេងទៀត ដែលមានសារធាតុ Ranitidine។ ការជូនដំណឹងនេះ ក្រោយរដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) ប្រកាសថា សារធាតុ Ranitidine មួយចំនួន នៅក្នុងថ្នាំព្យាបាលការក្រហាយទ្រូង និងកាត់បន្ថយជាតិអាស៊ីដ មានភាពមិនសុទ្ធ ហើយអាចបង្កជំងឺមហារីក។
ទោះយ៉ាងណា ក្រុមហ៊ុនមិនទាន់ប្រកាសយកថ្នាំមានសារធាតុ Ranitidine ទាំងនេះ ត្រឡប់ទៅក្រុមហ៊ុនវិញនៅឡើយទេ ហើយក៏មិនទាន់ណែនាំឲ្យអ្នកជំងឺឈប់លេបថ្នាំប្រភេទនេះផងដែរ៕

ប្រភព៖ Hellokrupet

    Loading...

    ពេញនិយម

    WP2Social Auto Publish Powered By : XYZScripts.com