តោះ! ចូលរួមកម្មវិធីកីឡាដើម្បីសុខភាពនៅថ្ងៃទី០៦ ខែតុលា ទាំងអស់គ្នា
ចំថ្ងៃអាទិត្យទេណាបងប្អូន ចូលរួមដើម្បីសុខភាពទាំងអស់គ្នា
ភ្នំពេញ៖ ក្រសួងអប់រំយុវជន និង កីឡា បានប្រកាសរៀបចំទិវាកីឡាទាំងអស់គ្នាក្នុងគោលបំណឱ្យប្រជាពលរដ្ឋបានហាត់ប្រាណ និង លេងកីឡាដើម្បីលើកកម្ពស់នូវសុខុមាលភាពទាំងផ្លូវកាយ ផ្លូវចិត្ត សាមគ្គីភាព ភាពសប្បាយរីករាយ និង កាត់បន្ថយសេវាសុខភាពក្រោមប្រធានបទ “កីឡាដើម្បីសុខភាព មិត្តភាព និងសាមគ្គីភាព” ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញ។ អ្នកចូលរួមទាំងអស់អាចចុះឈ្មោះជាលក្ខណៈបុគ្គល ឬ ក្រុម ដោយក្នុង១ក្រុមអាចមាន១០នាក់បុរសសុទ្ធ ឬ ចម្រុះបុរស៥នាក់ នារី៥នាក់ និង អាចចុះឈ្មោះដោយឥតគិតថ្លៃនៅការិយាល័យកីឡាទំនើបនៃនាយកដ្ឋានអប់រំកាយ និង កីឡាក្នុងពហុកីឡាដ្ឋានជាតិរាជធានីភ្នំពេញរៀងរាល់ម៉ោងធ្វើការ៕
អត្ថបទ៖ គង់ ចាន់ស្រីនុច

- កម្សាន្ត១ ឆ្នាំមុន
សាក្សីថា តារាម៉ូដែលថៃដែលស្លាប់ ត្រូវបានគេព្រួតវាយធ្វើបាបក្នុងពីធីជប់លៀងផឹកស៊ី
- សំខាន់ៗ១ ឆ្នាំមុន
វៀតណាម ប្រហារជីវិតបុរសដែលសម្លាប់សង្សារដោយកាត់សពជាបំណែកដាក់ក្នុងទូទឹកកក
- សង្គម២ ឆ្នាំមុន
ដំណឹងល្អសម្រាប់អ្នកជំងឺគ-ថ្លង់នៅកម្ពុជា ដោយអាចធ្វើការវះកាត់ព្យាបាលបាន ១០០ភាគរយ នៅមន្ទីរពេទ្យព្រះអង្គឌួង ក្នុងតម្លៃទាបជាងនៅក្រៅប្រទេសបីដង
- សង្គម២ ឆ្នាំមុន
អាណិតណាស់ ក្រុមគ្រួសារលោក ពៅ គីសាន់ ហៅនាយ ឆើត កំពុងដង្ហោយហៅការជួយពីសាធារណៈជន ក្រោយពេលដែលគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍