Connect with us

ចំណូលលក់បណ្ណចូលទស្សនាអង្គរ ខែកញ្ញា ថយចុះជិត៣០ភាគរយ

ចំណូលលក់បណ្ណចូលទស្សនាអង្គរ ខែកញ្ញា ថយចុះជិត៣០ភាគរយ

សៀមរាប៖ យោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ប្រចាំខែកញ្ញា ឆ្នាំ២០១៩ មានចំនួនជាង ៤,៨ លានដុល្លារអាមេរិក (៤ ៨៧៥ ៩៦៤ ដុល្លារ) ដោយលក់ឱ្យភ្ញៀវទេសចរចំនួន ១១០៦៧៧ នាក់។

ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ចំនួនភ្ញៀវទេសចរទិញបណ្ណ សរុប ថយចុះ ២៩,៤៤% និង ចំណូល ថយចុះ ២៨,៣១%។

គិតត្រឹម ៩ខែ ឆ្នាំ២០១៩ ចំណូលបានពីការលក់បណ្ណនេះ មានចំនួនសរុបជាង ៧៤ លានដុល្លារអាមេរិក។ ភ្ញៀវបរទេស ដែលបានទិញបណ្ណ មានចំនួនសរុប ១ ៦៦២ ៥១៣ នាក់។

ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០១៨ ចំនួនភ្ញៀវទិញបណ្ណ មានការថយចុះ ១២,៥៧% និង ចំណូលសរុប ថយចុះ ១៣,១៣%៕

ប្រភព៖ គ្រឹះស្ថានអង្គរ

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម