Connect with us

ជប៉ុន ផ្ដល់ជំនួយឥតសំណងជាង ២៥លានដុល្លារ សម្រាប់គម្រោង១នៅភ្នំពេញ

ចុច Share មួយ ដើម្បីអរគុណប្រជាជនជប៉ុនដែលបានខិតខំផ្តល់ជំនួយឥតសំណងនេះដល់អ្នកក្រុងភ្នំពេញ

ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុន នឹងផ្ដល់ជំនួយឥតសំណងនូវទឹកប្រាក់សរុបចំនួន ២ ៧៧៧ លានយេន (ជាង ២៥លានដុល្លារអាមេរិក) ដល់កម្ពុជា សម្រាប់គម្រោង “អភិវឌ្ឍន៍ប្រព័ន្ធបង្ហូរទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ”។

ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន នឹងប្រព្រឹត្តទៅ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុនថ្មីប្រចាំកម្ពុជា នៅទីស្ដីការក្រសួងការបរទេស។

សូមបញ្ជាក់ថា តាមរយៈជំនួយឥតសំណងនេះ ជប៉ុន នឹងសាងសង់ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មុននឹងបង្ហូរចូលទៅក្នុងបឹងជើងឯក ភាគខាងត្បូងរាជធានីភ្នំពេញ។ ជំនួយនេះ នឹងរួមចំណែកយ៉ាងសំខាន់ ដល់ការធ្វើឱ្យប្រសើរឡើងនូវបរិស្ថានរស់នៅក្នុងប្រទេសកម្ពុជា៕

អត្ថបទ៖ ចាន់ សោភ័ណ្ឌលាភ

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម