Connect with us

Justin Bieber ដាក់កូនក្រមុំរបស់ខ្លួនក្នុងទ្រុង នៅថ្ងៃរៀបការ ដោយសារមូលហេតុនេះ

ចេះរកនឹកឃើញ!

បរទេស៖ កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០១៩ តារាចម្រៀង Justin Bieber បានរៀបអាពាហ៍ពិពាហ៍ ជាមួយនឹង Hailey Baldwin ដែលបានទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់អ្នកគាំទ្រជាច្រើននៅជុំវិញពិភពលោក។

គួរឱ្យភ្ញាក់ផ្អើល តារាវ័យ ២៥ឆ្នាំ Bieber បានជួលមនុស្សមួយក្រុម ឱ្យលើករំកិលទ្រុង ដែលមានគ្របដណ្ដប់ដោយក្រណាត់ស រួចឱ្យកូនក្រមុំរបស់ខ្លួន ដើរចូលក្នុងទ្រុង ដើម្បីគេចពីក្រុមអ្នកប្រមាញ់រូបថត។ រូបថតនេះ ត្រូវបានគេចែកចាយនៅលើបណ្ដាញទំនាក់ទំនងសង្គមជាច្រើន។

សេចក្ដីរាយការណ៍បានឱ្យដឹងថា Bieber និង Hailey Baldwin បានរៀបការនៅរមណីយដ្ឋាន Montage Palmetto Bluff សហរដ្ឋអាមេរិក ដែលមានការរឹតបន្ដឹងសុវត្ថិភាពខ្ពស់ និងមិនអនុញ្ញាតឱ្យមានអ្នកចូលថតបានឡើយ៕

 

ប្រភព៖ Zing

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម