Connect with us

លោក Allegri ស្ថិតនៅលើគេក្នុងបញ្ជីឈ្មោះគ្រូបង្វឹកដែល ManUtd សម្លឹងឃើញ

លោក Allegri ស្ថិតនៅលើគេក្នុងបញ្ជីឈ្មោះគ្រូបង្វឹកដែល ManUtd សម្លឹងឃើញ

អ៊ីតាលី៖ បន្ទាប់ពីសម្រាកពីការងារបាន ពីរ បីខែ លោក Massimiliano Allegri អតីតគ្រូបង្វឹកក្រុមសេះបង្កង់ Juventus កំពុងមានអារម្មណ៍ពុះកញ្ជ្រោលក្នុងការដឹកនាំក្លិបម្តងទៀត។

អ្នកចាត់ការសញ្ជាតិអ៊ីតាលីរូបនេះ បានបាត់បង់ការងារតាំងពីចាកចេញពី Juventus នៅចុងរដូវកាលមុន។ ទោះយ៉ាងណាឥឡូវនេះកាសែត The Guardian បានរាយការណ៍ថា គាត់កំពុងរៀនភាសាអង់គ្លេស និងកំណត់គោលដៅការងាររបស់ Manchester United។

ក្រុមបិសាចក្រហមបានត្រឹមតែ ៩ពិន្ទុប៉ុណ្ណោះពីការប្រកួតបើកឆាក Premier League ចំនួន ៧លើកនៅរដូវកាលនេះ ដែលជាការចាប់ផ្តើមដ៏អាក្រក់បំផុតមួយរដូវកាលចាប់តាំងពីយុទ្ធនាការឆ្នាំ ១៩៨៩ / ៩០។ ទោះជាយ៉ាងណា The Guardian បានអះអាងថា ក្រុមបិសាចក្រហមបានកំណត់គោលដៅអ្នកដឹកនាំថ្មី ពីរ បី រូប ហើយ លោក Allegri ជាជម្រើសដំបូងក្នុងបញ្ជីនោះ។

បុរសអ៊ីតាលីបានឈ្នះ Serie A ៤ដងក្នុងរយៈពេល ៤ ឆ្នាំនៅ Juventus និងឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League ចំនួន ២លើក ដោយចាញ់ក្រុមយក្សអេស៉្បាញ Barcelona និង Real Madrid៕

    Loading...

    ពេញនិយម