Connect with us

តារាកំប្លែង នាយ សាន ម៉ៅ បានទទួលមរណភាពហើយកាលពីប៉ុន្មានម៉ោងមុននេះ

យើងលែងបានឃើញមុខគាត់ទៀតហើយ សូមលោកពូទៅឱ្យបានសុខ

ភ្នំពេញ៖ ប្រិយមិត្តពិតជាសោកស្តាយ និងស្រក់ទឹកភ្នែក ក្រោយបានទទួលដំណឹងមួយដែលនឹកស្មានមិនដល់ ហើយក៏រន្ធត់ក្នុងចិត្ត ពេលដឹងថា តារាជើងចាស់ នាយ សាន ម៉ៅ បានទទួលមរណភាព ក្នុងពេលប៉ុន្មានម៉ោងមុននេះ ដោយជំងឺប្រចាំកាយរបស់គាត់បានឆក់យកជីវិតតារាកំប្លែងដ៏មានប្រជាប្រិយភាពម្នាក់ ធ្វើឱ្យទស្សនិកសោកស្ដាយយ៉ាង ដែលបានបាត់នៅវីរៈសិល្បករដ៏ល្បីមួយរូបប្រចាំកម្ពុជា។ យោងតាម គណនីហ្វេសប៊ុករបស់លោក ហេង ឡុង បានបញ្ជាក់ថ្មីៗនេះថា ” ខ្ញុំបាទក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាលរបស់សមាគមសិល្បករខ្មែរ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតដែលលោកពូ សាន ម៉ៅ បានទទួលមរណៈភាពនៅម៉ោង៦ល្ងាចនៅឯមន្ទីរពេទ្យប្រទេសថៃ។ ព័ត៌មានបន្ថែមខ្ញុំបាននឹងជូនដំណឹងនាពេលក្រោយ” នេះជាអារម្មណ៍មួយដែលទស្សនិកដែលបានស្គាល់រូបគាត់ តែពេលនេះប្រិយមិត្តគ្រប់គ្នាលែងបានឃើញរូបគាត់ទៀតហើយ។ តារាកំប្លែង នាយ សាន ម៉ៅ ក៏ជាដៃគូជិតស្និទ្ធរបស់ក្រុមកំប្លែង នាយ កុយ តែពេលគាត់បានទៅឆ្ងាយចោលក្រុមកំប្លែងគាត់ហើយ ហើយក៏បានធ្វើឱ្យសមាជិកក្រុមកំប្លែងរបស់ សោកស្ដាយ ស្រក់ទឹកភ្នែក មិនគួរណាគាត់ឆាប់ចាកចេញទៅលឿនយ៉ាងនេះ ប៉ុន្តែមកពីស្ថានភាពជំងឺរបស់គាត់ធ្ងន់ធ្ងរពេកគាត់ទប់ទល់មិនរួច ទើបធ្វើឱ្យគាត់ចាក់ចេញឆ្ងាយពីប្រិយមិត្តបែបនេះ ពិតសោកស្តាយខ្លាំងណាស់សម្រាប់ទស្សនិកជនទាំងអស់គ្នា។ ក្រុមការងារ MYTV PLUS ក៏សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារនៃសពផង ខ្ញុំពិតជាសោកស្តាយខ្លាំង ក្នុងការបាត់បង់វីរៈសិល្បករកំប្លែងដ៏ល្បីម្នាក់នេះ។ ព័ត៌មាលំអិតក្រុមការងារនឹងបកស្រាយបន្ថែមនៅពេលក្រោយ៕


អត្ថបទ៖ ឡុង រតនា

    Loading...

    ពេញនិយម