Connect with us

អ្នកអង្គម្ចាស់ ជេន ណា ចេញបទចម្រៀងមួយដ៏ទាក់ទាញដល់អារម្មណ៍ប្រជាជនកម្ពុជា

គួរឱ្យស្រឡាញ់ខ្លាំងណាស់ អ្នកអង្គម្ចាស់ ជេន ណា

ភ្នំពេញ៖ នេះជាលើកដំបូងហើយដែលអ្នកអង្គម្ចាស់តូចដ៏គួរឱ្យស្រឡាញ់ និងមានសម្រស់ស្រស់សោភា ជេន ណា បានចេញនូវ MV មួយបទ ដែលមានចំណងជើងថា “ជំនោរដើមខែ” ដែលជាបទប្រពៃណីមួយ បកស្រាយជាមួយលោក បូទី តារាចម្រៀងរបស់ផលិតកម្ម “សាន់ដេ” ។

ប្រជាជនកម្ពុជាជាច្រើននាក់ បានសន្តាប់នៅបទចម្រៀងមួយបទនេះ ហើយបញ្ចេញមតិថា ពិតជាពិរោះរណ្តំក្នុងដួងចិត្តឥតគណនា។ អ្នកអង្គម្ចាស់ ជេន ណា ជាព្រះនាងតូចមួយអង្គ ដែលធ្វើឱ្យបណ្តាប្រទេសជាច្រើនចាប់អារម្មណ៍នៅទេពកោសល្យរបស់ទ្រង់។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ ទ្រង់ក៏មានសម្រស់ស្រស់សោភា ចុះទម្រាំទ្រង់មានវ័យកាន់តែធំ សំឡេងរបស់ទ្រង់ ប្រហែលមិនចាញ់តារាចម្រៀងសិស្សច្បងនោះឡើយ។

អ្នកអង្គម្ចាស់ ជេន ណា កំពុងតែធ្វើឱ្យប្រជាជនកម្ពុជាស្ងើចសរសើរនូវទេពកោសល្យរបស់ទ្រង់ ទោះជាព្រះនាងមានវ័យតូចក៏ពិតមែន តែមិនចាញ់សិស្សច្បងធំៗនោះឡើយ៕

 

សូមទស្សនាវីដេអូ៖

អត្ថបទ៖ ឡុង រតនា

  • អត្ថបទទាក់ទង :
  • Featured
Loading...

ពេញនិយម