Connect with us

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Chelsea ថា ខ្លួនមិនទាន់គិតពីអនាគតនៅក្រុមជម្រើសជាតិអង់គ្លេសទេ

ខ្សែប្រយុទ្ធវ័យក្មេងរបស់ Chelsea ថា ខ្លួនមិនទាន់គិតពីអនាគតនៅក្រុមជម្រើសជាតិអង់គ្លេសទេ

អង់គ្លេស៖ ខ្សែប្រយុទ្ធ Tammy Abraham របស់ Chelsea បានឱ្យដឹងថា គាត់នៅមិនទាន់បានសម្រេចចិត្តពីអនាគតសម្រាប់ក្រុមជម្រើសជាតិទេ បន្ទាប់ពីបានរកគ្រាប់បាល់ជ័យជម្នះក្នុងក្របខ័ណ្ឌ Champions League កាលពីថ្ងៃពុធទល់ក្រុម Lille ។

កីឡាករវ័យ ២២ឆ្នាំរូបនេះ មិនទាន់លេងក្នុងការប្រកួតប្រជែងសម្រាប់អង់គ្លេសនៅឡើយទេ ប៉ុន្តែបង្ហាញខ្លួន ក្នុងការប្រកួតមិត្តភាពជាមួយអាល្លឺម៉ង់ និងប្រេស៊ីលកាលពីឆ្នាំ ២០១៧ ។ ហើយគាត់ ក៏មានសិទ្ធិលេងឱ្យប្រទេសនីហ្សេរីយ៉ាដែរ ទោះបីជាគាត់ លេងនៅក្រុមយុវជនប្រទេសអង់គ្លេសក៏ដោយ។

Abraham បានប្រាប់ BBC Radio 5 Live ថា៖ “ខ្ញុំមិនទាន់បានសម្រេចចិត្តនៅឡើយទេ។ ខ្ញុំកំពុងផ្តោតអារម្មណ៍ទៅលើក្លិប។ ប្រទេសទាំងសុទ្ធតែសំខាន់ ហើយចង់បានខ្ញុំ។ ខ្ញុំស្រឡាញ់ប្រទេសទាំងពីរ ហើយសម្រាប់ខ្ញុំ ខ្ញុំពិតជាចង់រក្សាទម្រង់លេងឱ្យល្អសម្រាប់ Chelsea ។ ពេលវេលារបស់ខ្ញុំនឹងមកដល់” ។

ខ្សែប្រយុទ្ធវ័យក្មេងរូបនេះរកបាន ៨ គ្រាប់ក្នុង ១០ ប្រកួត រាល់ការប្រកួតសម្រាប់ក្រុមតោខៀវ នៅរដូវកាលនេះ។ បច្ចុប្បន្ន គេស្ថិតនៅលេខ២ ក្នុងតារាងកីឡាកររកគ្រាប់បាល់ច្រើនជាងគេនៅ Premier League៕

    Loading...

    ពេញនិយម